ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ នឹង​សត្វ​របស់​គេ​ទាំង​អស់​មិន​ត្រឡប់​មក​ជា​របស់​ផង​យើង​ទេ​ឬ​អី ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា​មួយ​នឹង​យើង​ហើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​ហ្វូងសត្វស្រុក និង​ទ្រព្យសម្បត្តិ​របស់ពួកគេ ព្រមទាំង​សត្វចិញ្ចឹម​គ្រប់ប្រភេទ​របស់ពួកគេ មិន​ត្រឡប់ជា​របស់ពួកយើង​ទេ​ឬ​? ឲ្យតែ​ពួកយើង​ព្រម​តាម​ពួកគេ នោះ​ពួកគេ​នឹង​រស់នៅ​ជាមួយ​ពួកយើង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ និង​សត្វ​របស់​គេ​ទាំង​អស់​នឹង​មិន​ត្រឡប់​មក​ជា​របស់​យើង​ទេ​ឬ? ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា‌មួយ​យើង​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​យើង​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​ស្នើ​របស់​គេ គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង ហើយ​ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ និង​សត្វ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​ត្រូវ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​មិន​ខាន»។

សូមមើលជំពូក

អាល់គីតាប

បើ​យើង​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​ស្នើ​របស់​គេ គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង ហើយ​ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ និង​សត្វ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​ត្រូវ​បាន​មក​ជា​កម្ម‌សិទ្ធិ​របស់​យើង​មិន​ខាន»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ដែល​គេ​នឹង​ព្រម​នៅ​ជា​មួយ​នឹង​យើង ហើយ​ត្រឡប់​ជា​សាសន៍​តែ​១ នោះ​លុះ​ត្រា​តែ​កាល​ណា​ពួក​ប្រុសៗ​ទាំង​អស់​ខាង​យើង​បាន​កាត់​ស្បែក​ដូច​ជា​គេ​ដែរ


ឯ​ពួក​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ នឹង​ស៊ីគែម​ជា​បុត្រ​ទ្រង់ រួច​ពួក​ប្រុសៗ គេ​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​ទ្រង់។


មនុស្ស​ស្មោះ‌ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ប្រញាប់‌ប្រញាល់​ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។


រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះវរ‌បិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ