ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកុប​ថា ស្ត្រី​ទាំង​នេះ​ជា​កូន​អញ ហើយ​ក្មេង​ទាំង​នេះ​ក៏​ជា​ចៅ​អញ ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​អញ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​ឃើញ​ក៏​ជា​របស់​ផង​អញ​ទាំង​អស់​ដែរ តែ​នៅ​ថ្ងៃ​នេះ តើ​អញ​នឹង​ធ្វើ​អ្វី​ដល់​កូន​អញ ហើយ​នឹង​កូន​ដែល​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឡាបាន់​តប​នឹង​យ៉ាកុប​ថា​៖ “ស្ត្រី​ទាំងនេះ​ជា​កូនស្រី​របស់យើង ក្មេង​ទាំងនេះ​ជា​ចៅ​របស់យើង ហ្វូងសត្វ​ទាំងនេះ​ជា​ហ្វូងសត្វ​របស់យើង ហើយ​អ្វីៗ​ទាំងអស់​ដែល​ឯង​ឃើញ គឺជា​របស់​យើង​។ ប៉ុន្តែ​នៅ​ថ្ងៃនេះ តើ​យើង​អាច​ធ្វើ​អ្វី​បាន​សម្រាប់​ពួក​កូនស្រី​របស់យើង និង​កូន​ៗ​របស់ពួកនាង​ដែល​ពួកនាង​បាន​បង្កើត​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​ឡាបាន់​ឆ្លើយ​ទៅ​លោក​យ៉ាកុប​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ហើយ​ក្មេង​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​ក៏​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ តើ​ពុក​អាច​ធ្វើ​អ្វី​ដល់​កូន​របស់​ពុក ឬ​ដល់កូន​ដែល​ពួក​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ឡាបាន់​ឆ្លើយ​ទៅ​លោក​យ៉ាកុប​វិញ​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ក្មេង​ប្រុស​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​នៅ​ទី​នេះ ក៏​សុទ្ធ​តែ​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ ពុក​មិន​ទាម‌ទារ​យក​កូន​ស្រី​របស់​ពុក ព្រម​ទាំង​កូនៗ​ដែល​កើត​ចេញ​ពី​នាង​នោះ​មក​វិញ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកកូប​វិញ​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ក្មេង​ប្រុស​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​នៅ​ទី​នេះ ក៏​សុទ្ធ​តែ​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ ពុក​មិន​ទាម​ទារ​យក​កូន​ស្រី​របស់​ពុក ព្រម​ទាំង​កូនៗ​ដែល​កើត​ចេញ​ពី​នាង​នោះ​មក​វិញ​ឡើយ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:43
3 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក​គាត់​បាន​ឮ​ពាក្យ​របស់​ពួក​កូន​ឡាបាន់​និយាយ​គ្នា​ថា យ៉ាកុប​បាន​លួច​របស់​ទ្រព្យ​ឪពុក​យើង​ទាំង​អស់​ហើយ គឺ​ពី​របស់​ឪពុក​យើង​ទេ​តើ​ដែល​វា​បាន​ទៅ​ជា​មាន​ដូច្នេះ


ដល់​ព្រលឹម​ស្រាង នោះ​ឡាបាន់​ក្រោក​ឡើង​ថើប​កូន​ចៅ​គាត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​ពរ រួច​លា​ត្រឡប់​វិល​ទៅ​ឯ​ទី​កន្លែង​ខ្លួន​វិញ។


ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​អស់​ក៏​ខំ​ជួយ​រំដោះ​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ទេ ដោយ​ថា អញ​នឹង​ចុះ​ទៅ​ឯ​កូន​អញ​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​កាន់​ទុក្ខ​ផង ហើយ​គាត់​ក៏​យំ​សោក​នឹង​កូន