នោះអាប់រ៉ាមនិយាយនឹងឡុតថា សូមកុំឲ្យឯងហើយនឹងអញ ឬពួកគង្វាលរបស់ឯងនឹងពួកគង្វាលរបស់អញមានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា
លោកុប្បត្តិ 29:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ាកុបប្រាប់រ៉ាជែលថា ខ្លួនជាបងប្អូននឹងឪពុកនាង គឺជាកូនរេបិកា រួចនាងក៏រត់ទៅប្រាប់ដល់ឪពុក ព្រះគម្ពីរខ្មែរសាកល យ៉ាកុបប្រាប់រ៉ាជែលថាគាត់ជាសាច់ញាតិរបស់ឪពុកនាង ហើយថាគាត់ជាកូនប្រុសរបស់រេបិកា ដូច្នេះនាងក៏រត់ទៅប្រាប់ឪពុករបស់នាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិរបស់ឪពុកនាង គឺជាកូនរបស់លោកស្រីរេបិកា នាងក៏រត់ទៅប្រាប់ឪពុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិនឹងឪពុកនាង គឺលោកជាកូនរបស់លោកស្រីរេបិកា នាងរ៉ាជែលក៏រត់នាំដំណឹងនេះទៅប្រាប់ឪពុក។ អាល់គីតាប យ៉ាកកូបប្រាប់រ៉ាជែលថា គាត់ត្រូវជាសាច់ញាតិនឹងឪពុកនាង គឺគាត់ជាកូនរបស់រ៉ហ្វ៊ីកា រ៉ាជែលក៏រត់នាំដំណឹងនេះទៅប្រាប់ឪពុក។ |
នោះអាប់រ៉ាមនិយាយនឹងឡុតថា សូមកុំឲ្យឯងហើយនឹងអញ ឬពួកគង្វាលរបស់ឯងនឹងពួកគង្វាលរបស់អញមានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា
នោះអ៊ីសាកឲ្យយ៉ាកុបទៅ គាត់ក៏ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដល់ឡាបាន់ជាកូនបេធូអែលសាសន៍អើរ៉ាម ជាបងរេបិកាដែលជាម្តាយយ៉ាកុប ហើយនឹងអេសាវ។