គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា»
លោកុប្បត្តិ 27:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ៊ីសាកបានឲ្យពរដល់យ៉ាកុបរួចជាស្រេច ហើយយ៉ាកុបចេញពីអ៊ីសាក ជាឪពុក ទៅសឹងតែមិនទាន់ នោះអេសាវជាបងក៏វិលមកពីបាញ់សត្វវិញ ព្រះគម្ពីរខ្មែរសាកល កាលអ៊ីសាកឲ្យពរយ៉ាកុបចប់ហើយ ហើយយ៉ាកុបទើបតែបានចេញពីមុខអ៊ីសាកឪពុករបស់គាត់ទៅ នោះអេសាវបងប្រុសរបស់គាត់ក៏មកពីបរបាញ់វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអ៊ីសាកបានឲ្យពរលោកយ៉ាកុបចប់ហើយ លោកយ៉ាកុបចេញពីលោកអ៊ីសាកជាឪពុកសឹងមិនទាន់ នោះអេសាវជាបងក៏វិលមកពីបាញ់សត្វវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកអ៊ីសាកឲ្យពរលោកយ៉ាកុបចប់សព្វគ្រប់ហើយ លោកយ៉ាកុបក៏ចាកចេញពីឪពុកទៅ។ លោកអេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។ អាល់គីតាប ពេលអ៊ីសាហាក់ឲ្យពរយ៉ាកកូបចប់សព្វគ្រប់ហើយ យ៉ាកកូបក៏ចាកចេញពីឪពុកទៅ។ អេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។ |
គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា»
ឲ្យមាននគរនានាបំរើដល់ឯង ហើយសាសន៍ផ្សេងៗក្រាបចុះចំពោះឯង ឲ្យឯងបានជាចៅហ្វាយលើបងប្អូនឯង ហើយឲ្យកូនពោះមួយនឹងឯងបានក្រាបគោរពដល់ឯងដែរ សូមឲ្យត្រូវបណ្តាសាដល់អ្នកណាដែលផ្តាសាឯង ហើយឲ្យបានពរដល់អ្នកណាដែលឲ្យពរឯង។
គាត់បានរៀបម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជំរាបថា អញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់មក ដើម្បីនឹងបានឲ្យពរដល់ខ្ញុំ
ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមកគាត់សង្វាតចង់បានពរ តែគាត់ត្រូវចោលចេញវិញ ដ្បិតទោះបើគាត់ខំស្វែងរក ទាំងស្រក់ទឹកភ្នែកក៏ដោយ គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ។