ក្រែងលោឪពុកស្ទាបខ្ញុំ រួចនឹងមើលទៅដូចជាអ្នកឆបោកដល់គាត់ ដូច្នេះមិនមែននាំឲ្យបានពរទេ គឺនឹងនាំឲ្យខ្ញុំត្រូវបណ្តាសាវិញ
លោកុប្បត្តិ 27:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏ចូលទៅជិតអ៊ីសាកឪពុកខ្លួន ហើយគាត់ស្ទាបមើល រួចនិយាយថា សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃអេសាវពិត ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏ចូលទៅជិតអ៊ីសាកឪពុករបស់គាត់។ អ៊ីសាកបានស្ទាបគាត់ រួចនិយាយថា៖ “សំឡេងជាសំឡេងរបស់យ៉ាកុប ប៉ុន្តែដៃជាដៃរបស់អេសាវ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាកជាឪពុក ហើយលោកក៏ស្ទាបមើល ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាក ជាឪពុក ហើយលោកក៏ស្ទាបមើលគាត់ ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។ អាល់គីតាប យ៉ាកកូបចូលទៅជិតអ៊ីសាហាក់ ជាឪពុក ហើយគាត់ក៏ស្ទាបមើល ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកកូប តែដៃជាដៃរបស់អេសាវ»។ |
ក្រែងលោឪពុកស្ទាបខ្ញុំ រួចនឹងមើលទៅដូចជាអ្នកឆបោកដល់គាត់ ដូច្នេះមិនមែននាំឲ្យបានពរទេ គឺនឹងនាំឲ្យខ្ញុំត្រូវបណ្តាសាវិញ
អ៊ីសាកនិយាយទៅយ៉ាកុបថា កូនអើយ ចូរឯងមកជិត ដើម្បីអញនឹងស្ទាបឯងមើលឲ្យដឹង បើឯងជាអេសាវកូនអញពិតមែន
គាត់មិនបានជាសំគាល់ទេ ដ្បិតដៃនោះមានរោមដូចជាដៃអេសាវជាបងដែរ ដូច្នេះ គាត់ក៏ឲ្យពរ
តែគ្រាដែលមកជិតដល់ផ្ទះមីកាហើយ នោះគេឮ ហើយក៏ស្គាល់សំឡេងរបស់មនុស្សកំឡោះ ជាពួកលេវីនោះ រួចក៏ចូលទៅសួរគាត់ថា តើអ្នកណាបាននាំអ្នកមកនេះ អ្នកធ្វើជាអ្វីនៅទីនេះ ហើយមានអ្វីនៅឯណេះ