រួចក៏ទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះសូមប្រោសមេត្តាដល់ទូលបង្គំ សូមសំដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង
លោកុប្បត្តិ 27:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកសួរថា កូនអើយ ម្តេចឡើយបានជាឯងរកបានឆាប់ដល់ម៉្លេះ នោះគាត់ឆ្លើយថា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃលោកឪពុកទ្រង់បានជួយខ្ញុំ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកសួរកូនប្រុសរបស់គាត់ថា៖ “កូនអើយ ម្ដេចក៏រកបានឆាប់យ៉ាងនេះ?”។ យ៉ាកុបឆ្លើយថា៖ “ដោយព្រោះព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកឪពុក ប្រទានឲ្យខ្ញុំបានជោគជ័យ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកសួរថា៖ «កូនអើយ ម្តេចបានជាកូនរកបានឆាប់ម៉្លេះ?» លោកយ៉ាកុបឆ្លើយថា៖ «ព្រោះព្រះយេហូវ៉ាជាព្រះរបស់លោកឪពុកបានជួយកូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកតបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ លោកយ៉ាកុបឆ្លើយថា៖ «មកពីព្រះអម្ចាស់ ជាព្រះរបស់លោកឪពុក បានជួយកូន»។ អាល់គីតាប អ៊ីសាហាក់តបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ យ៉ាកកូបឆ្លើយថា៖ «មកពីអុលឡោះតាអាឡាជាម្ចាស់របស់លោកឪពុកបានជួយកូន»។ |
រួចក៏ទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះសូមប្រោសមេត្តាដល់ទូលបង្គំ សូមសំដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង
អ៊ីសាកនិយាយទៅយ៉ាកុបថា កូនអើយ ចូរឯងមកជិត ដើម្បីអញនឹងស្ទាបឯងមើលឲ្យដឹង បើឯងជាអេសាវកូនអញពិតមែន
តើអ្នករាល់គ្នានឹងនិយាយសេចក្ដីទុច្ចរិត ដោយយល់ដល់ព្រះ ព្រមទាំងសេចក្ដីកំភូតផងឬអី
កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ។