តែព្រះទ្រង់មកពន្យល់សប្តិប្រាប់អ័ប៊ីម៉្មាឡិចនៅពេលយប់ថា មើល ឯងទុកដូចជាមនុស្សស្លាប់ ដោយព្រោះស្ត្រីដែលឯងបានយកនេះ ពីព្រោះនាងជាប្រពន្ធគេទេ
លោកុប្បត្តិ 26:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប៊ីម៉្មាឡិច អ័ហ៊ូសាតជាសំឡាញ់ទ្រង់ នឹងភីកុលជាមេទ័ពទ្រង់ ក៏ចេញពីកេរ៉ាទៅឯគាត់ ព្រះគម្ពីរខ្មែរសាកល រីឯអ័ប៊ីម្ម៉ាឡិច និងអ័ហ៊ូសាតទីប្រឹក្សារបស់ទ្រង់ ព្រមទាំងភីកុលមេទ័ពរបស់ទ្រង់ បានចេញពីកេរ៉ារមកជួបអ៊ីសាក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះបាទអ័ប៊ីម៉្មាឡិចបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក មានទាំងអ័ហ៊ូសាតជាទីប្រឹក្សារបស់ស្ដេច និងភីកុល ជាមេទ័ពរបស់ស្ដេចមកជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក ដោយមានលោកអហ៊ូសាតជាទីប្រឹក្សារបស់ស្ដេច និងលោកភីកុល ជាមេទ័ពរបស់ស្ដេចមកជាមួយផង។ អាល់គីតាប ស្តេចអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ា មកជួបអ៊ីសាហាក់ ដោយមានអហ៊ូសាត ជាទីប្រឹក្សារបស់ស្តេច និងភីកុល ជាមេទ័ពរបស់ស្តេចមកជាមួយផង។ |
តែព្រះទ្រង់មកពន្យល់សប្តិប្រាប់អ័ប៊ីម៉្មាឡិចនៅពេលយប់ថា មើល ឯងទុកដូចជាមនុស្សស្លាប់ ដោយព្រោះស្ត្រីដែលឯងបានយកនេះ ពីព្រោះនាងជាប្រពន្ធគេទេ
នោះអ៊ីសាកសួរថា ហេតុអ្វីបានជាមកឯទូលបង្គំ ដ្បិតទ្រង់ស្អប់ទូលបង្គំហើយ បានទាំងបណ្តេញទូលបង្គំចេញផង