ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ស្រុក​អញ នឹង​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​អញ ពី​ញាតិ‌សន្តាន​អញ​វិញ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​អ្នក​ត្រូវ​ទៅ​ស្រុក​របស់ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូនប្រុស​របស់ខ្ញុំ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​អ្នក​ត្រូវ​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូន​របស់​ខ្ញុំ ពី​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ‌សន្ដាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសាក ជា​កូន​របស់​ខ្ញុំ​វិញ»។

សូមមើលជំពូក

អាល់គីតាប

គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្តឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ​សន្តាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសា‌ហាក់ ជា​កូន​របស់​ខ្ញុំ​វិញ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ដែល​បង្កើត​ថេរ៉ា​មក នោះ​គាត់​រស់​នៅ​១១៩​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិ‌សន្តាន នឹង​ពី​ផ្ទះ​ឪពុក​ឯង ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯងចុះ


ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឲ្យ​អាប់រ៉ាម​ឃើញ ហើយ​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង រួច​នៅ​ទី​នោះ​គាត់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លេច​មក​ឲ្យ​ឃើញ​នោះ


តែ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ផ្ទះ​ឪពុក​អញ ហើយ​នឹង​ញាតិ‌សន្តាន​អញ​វិញ ដើម្បី​នឹង​យក​ប្រពន្ធ​មក​ឲ្យ​កូន​អញ


បាវ​នោះ​ក៏​ឆ្លើយ​ទៅ​គាត់​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ បើ​ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នាំ​កូន​លោក​ត្រឡប់​ទៅ​នៅ​ស្រុក​ដែល​លោក​បាន​ចោល​នោះ​ឬ​អី


អ៊ីសាក​ក៏​ហៅ​យ៉ាកុប​មក​ឲ្យ​ពរ រួច​ផ្តាំ​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន​ឡើយ


ចូរ​រៀបចំ​ខ្លួន​ឡើង​ទៅ​ឯ​ផ្ទះ​បេធូ‌អែល ជា​ជីតា​ខាង​ម្តាយ​ឯង នៅ​ប៉ាដាន់-អើរ៉ាម ហើយ​យក​ប្រពន្ធ​ពី​នោះ​ក្នុង​ពួក​កូន​ស្រី​ឡាបាន់ ឪពុក​ធំ​ខាង​ម្តាយ​ឯង​វិញ


យេហូ‌យ៉ាដា​ក៏​រក​បាន​នាង​២​នាក់​ថ្វាយ​ទ្រង់​ជា​ភរិយា ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី។


ហើយ​បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន


តែ​ឪពុក​ម្តាយ​ប្រកែក​ថា ក្នុង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន​ជា​វង្ស​ញាតិ​ឯង ក្នុង​សាសន៍​អញ​នេះ តើ​គ្មាន​អ្នក​ណា​មួយ​ទេ​ឬ​អី បាន​ជា​ឯង​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលីស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​វិញ សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ពី​ព្រោះ​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់