ដូច្នេះ ចូរប្រគល់ប្រពន្ធគេទៅវិញឥឡូវទៅ នោះគាត់នឹងអធិស្ឋានឲ្យឯង ហើយឯងនឹងបានរស់នៅតទៅ ដ្បិតគាត់ជាហោរា បើឯងមិនប្រគល់ទៅវិញទេ នោះត្រូវដឹងថា ឯងនឹងស្លាប់ជាប្រាកដ ទាំងឯង នឹងពួកឯងទាំងអស់ផង។
លោកុប្បត្តិ 20:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីម៉្មាឡិចក៏ក្រោកពីព្រលឹម ទៅហៅពួកបំរើទ្រង់ទាំងអស់មក ប្រាប់សេចក្ដីទាំងនោះដល់ត្រចៀកគេ គេក៏មានសេចក្ដីភ័យស្លុតទាំងអស់គ្នា ព្រះគម្ពីរខ្មែរសាកល អ័ប៊ីម្ម៉ាឡិចក៏ក្រោកឡើងពីព្រលឹម ហើយហៅពួកបាវបម្រើទាំងអស់របស់ទ្រង់មកប្រាប់សេចក្ដីទាំងអស់នេះដល់ត្រចៀកពួកគេ នោះមនុស្សទាំងនោះក៏ភ័យខ្លាចយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ប៊ីម៉្មាឡិចក្រោកឡើងពីព្រលឹម ទ្រង់ហៅអ្នកបម្រើរបស់ស្ដេចទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍ទាំងអស់នោះឲ្យគេដឹង។ អ្នកទាំងនោះមានការភ័យខ្លាចជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីម៉ាឡិចក្រោកឡើងពីព្រលឹម ស្ដេចកោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍អស់ទាំងនេះ។ ពួកបម្រើរបស់ស្ដេចព្រឺខ្លាចជាខ្លាំង។ អាល់គីតាប ស្តេចអប៊ីម៉ាឡិច ក្រោកឡើងពីព្រលឹម គាត់កោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីអស់ទាំងហេតុការណ៍នេះ។ ពួកបម្រើរបស់ស្តេចព្រឺខ្លាចជាខ្លាំង។ |
ដូច្នេះ ចូរប្រគល់ប្រពន្ធគេទៅវិញឥឡូវទៅ នោះគាត់នឹងអធិស្ឋានឲ្យឯង ហើយឯងនឹងបានរស់នៅតទៅ ដ្បិតគាត់ជាហោរា បើឯងមិនប្រគល់ទៅវិញទេ នោះត្រូវដឹងថា ឯងនឹងស្លាប់ជាប្រាកដ ទាំងឯង នឹងពួកឯងទាំងអស់ផង។
រួចអ័ប៊ីម៉្មាឡិចហៅអ័ប្រាហាំមកបន្ទោសថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ តើខ្ញុំបានធ្វើបាបនឹងអ្នកដូចម្តេច បានជាអ្នកនាំឲ្យខ្ញុំ ហើយនឹងនគរខ្ញុំមានបាបជាធ្ងន់ដល់ម៉្លេះ អ្នកបានប្រព្រឹត្តនឹងខ្ញុំចំពោះសេចក្ដីដែលមិនត្រូវប្រព្រឹត្តឡើយ