ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 20:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អ័ប៊ី‌ម៉្មា‌ឡិច​មិន​បាន​ចូល​ទៅ​ជិត​សារ៉ា​សោះ ក៏​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​បំផ្លាញ​ទាំង​នគរ​សុចរិត​ដែរ​ឬ​អី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​អ័ប៊ីម្ម៉ាឡិច​មិន​បាន​ចូលទៅជិត​សារ៉ា​ទេ ដូច្នេះ​ទ្រង់​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​ព្រះអង្គ​នឹង​សម្លាប់​ប្រជាជាតិ​មួយ ទោះបីជា​ប្រជាជាតិនោះ​គ្មានទោស​ក៏ដោយ​ឬ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​មិន​បាន​ចូល​ទៅ​ជិត​លោក​ស្រី​សារ៉ា​ទេ។ ស្ដេច​ទូល​សួរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​សាសន៍​មួយដែល​គ្មាន​ទោស​ដែរ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ពុំ​ទាន់​បាន​ប៉ះ‌ពាល់​លោក​ស្រី​សារ៉ា​នៅ​ឡើយ​ទេ ស្ដេច​ទូល​វិញ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជាតិ​មួយ ទោះ​បី​ជាតិ​នោះ​សុចរិត​ក៏​ដោយ​ឬ?

សូមមើលជំពូក

អាល់គីតាប

ស្តេច​អប៊ីម៉ា‌ឡិច​ពុំ​ទាន់​បាន​ប៉ះ​ពាល់​សារ៉ា​នៅ​ឡើយ​ទេ ស្តេច​មាន​ប្រសាសន៍​វិញ​ថា៖ «អុលឡោះ‌ជាអម្ចាស់ តើ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជាតិ​មួយ ទោះ​បី​ជាតិ​នោះ​សុចរិត​ក៏​ដោយ​ឬ?

សូមមើលជំពូក



លោកុ‌ប្បត្តិ 20:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ នឹង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា


តើ​គាត់​មិន​បាន​ប្រាប់​ទូលបង្គំ​ថា នាង​ជា​ប្អូន​ទេ​ឬ​អី ហើយ​នាង​ក៏​និយាយ​ដែរ​ថា គាត់​ជា​បង​ខ្ញុំ ដូច្នេះ ទូលបង្គំ​បាន​ធ្វើ​ការ​នេះ​ដោយ​ទៀង​ត្រង់​ទេ ហើយ​ដោយ​ដៃ​ស្អាត​ផង


ក្នុង​សប្តិ​នោះ ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ថា អញ​ដឹង​ហើយ​ថា ឯង​បាន​ធ្វើ​ការ​នេះ​ដោយ​ទៀង​ត្រង់ ហើយ​អញ​ក៏​បាន​ឃាត់​មិន​ឲ្យ​ឯង​ធ្វើ​បាប​នឹង​អញ​ដែរ ហេតុ​នោះ​បាន​ជា​អញ​មិន​បើក​ឲ្យ​ឯង​ពាល់​នាង​ឡើយ


ដូច្នេះ ចំណង់​បើ​មនុស្ស​អាក្រក់​បាន​សំឡាប់​មនុស្ស​សុចរិត នៅ​លើ​ដំណេក ក្នុង​លំនៅ​របស់​ខ្លួន នោះ​តើ​មិន​ត្រូវ​ឲ្យ​យើង​សង‌សឹក ជំនួស​ឈាម​អ្នក​នោះ ដោយ​ដក​ឯង​ចេញ​ពី​ផែនដី​ទៅ លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី


ហើយ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា គឺ​ទូលបង្គំ​ទេ​តើ ដែល​បង្គាប់​ឲ្យ​រាប់​ចំនួន​ជន​ទាំង‌ឡាយ គឺ​ទូលបង្គំ​ដែល​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​ដោយ​ការ​ល្មើស តែ​ពួក​ចៀម​ទាំង​នេះ​វិញ តើ​គេ​បាន​ធ្វើ​ខុស​អ្វី ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ទាស់​នឹង​ទូលបង្គំ ហើយ​នឹង​ពួក​វង្ស​របស់​ទូលបង្គំ​ចុះ សូម​កុំ​ឲ្យ​ទាស់​នឹង​រាស្ត្រ​របស់​ទ្រង់ ឲ្យ​គេ​ត្រូវ​វេទនា​ឡើយ។