កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយដូច្នោះ នោះគាត់នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់
លោកុប្បត្តិ 17:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមនុស្សប្រុសៗទាំងអស់នៅផ្ទះគាត់ គឺទាំងពួកអ្នកដែលកើតនៅផ្ទះគាត់ នឹងពួកអ្នកដែលបានយកប្រាក់ទិញពីពួកសាសន៍ដទៃទាំងប៉ុន្មានផង គេបានកាត់ស្បែកជាមួយនឹងគាត់ទាំងអស់គ្នា។ ព្រះគម្ពីរខ្មែរសាកល មនុស្សប្រុសទាំងអស់ក្នុងផ្ទះរបស់គាត់ ទាំងអ្នកដែលកើតក្នុងផ្ទះ ទាំងអ្នកដែលទិញដោយប្រាក់ពីជនបរទេស ក៏បានទទួលពិធីកាត់ស្បែកជាមួយគាត់ដែរ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបុរសៗទាំងអស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក និងអស់អ្នកដែលបានយកប្រាក់ទិញពីពួកសាសន៍ដទៃ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយអស់អ្នកដែលរស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតក្នុងផ្ទះរបស់លោក ឬអ្នកក្រៅដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។ អាល់គីតាប ហើយអស់អ្នកដែលរស់នៅក្នុងផ្ទះរបស់គាត់ គឺអស់អ្នកដែលកើតក្នុងផ្ទះរបស់គាត់ ឬអ្នកក្រៅដែលគាត់បានទិញមកធ្វើជាខ្ញុំបម្រើ ក៏បានខតាន់ជាមួយគាត់ដែរ។ |
កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយដូច្នោះ នោះគាត់នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់
នេះជាសេចក្ដីសញ្ញារបស់អញ ដែលឯង នឹងពូជឯងត្រូវកាន់ចំពោះអញតរៀងទៅគឺថា គ្រប់ទាំងប្រុសៗក្នុងពួកឯង ត្រូវតែកាត់ស្បែក
ដ្បិតអញស្គាល់គាត់ថា គាត់នឹងបង្គាប់ដល់កូនចៅ នឹងពួកផ្ទះគាត់តរៀងទៅ ឲ្យគេកាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា ដើម្បីឲ្យបានប្រព្រឹត្តសេចក្ដីសុចរិត នឹងសេចក្ដីទៀងត្រង់ ប្រយោជន៍ឲ្យព្រះយេហូវ៉ាបានសំរេចដល់គាត់ តាមសេចក្ដីដែលទ្រង់មានបន្ទូលពីដំណើរគាត់