លោកុប្បត្តិ 14:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅជំនាន់អាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ អើយ៉ុកជាស្តេចស្រុកអេឡាសារ កេដូឡោមើរជាស្តេចស្រុកអេឡាំ នឹងធីដាលជាស្តេចកូយីម ព្រះគម្ពីរខ្មែរសាកល កាលនោះមានកើតឡើងដូច្នេះ: នៅសម័យអាំរ៉ាផែលស្ដេចនៃស៊ីណើរ អើយ៉ុកស្ដេចនៃអេឡាសារ កេដូឡោមើរស្ដេចនៃអេឡាំ និងធីដាលស្ដេចនៃកូយីម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រារបស់ព្រះបាទអាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្តេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្តេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្តេចកូយីម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះបាទអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្ដេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្ដេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្ដេចស្រុកកូយីម អាល់គីតាប នៅគ្រានោះ អាំរ៉ាផែល ជាស្តេចស្រុកស៊ីណើរ អើយ៉ុក ជាស្តេចស្រុកអេឡាសារ កេដូឡោមើរ ជាស្តេចស្រុកអេឡាំ និងធីដាល ជាស្តេចស្រុកកូយីម |
ហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើត នោះក៏ប្រទះឃើញវាល១នៅស្រុកស៊ីណើរ ហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះ
គឺច្បាំងនឹងកេដូឡោមើរជាស្តេចអេឡាំ ធីដាលជាស្តេចកូយីម អាំរ៉ាផែលជាស្តេចស៊ីណើរ នឹងអើយ៉ុកជាស្តេចអេឡាសារ មានស្តេច៤អង្គច្បាំងនឹងស្តេច៥អង្គ
នៅគ្រានោះ ព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
មានការជាក់ស្តែងយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ អញបានរំងាប់ដំងូរចេញពីនោះហើយ
ពួកអេឡាំ ជាអ្នកស្ពាយបំពង់ព្រួញ គេក៏មានរទេះចំបាំងពេញដោយមនុស្ស ហើយមានពលសេះផង ឯពួកគារ គេបានដោះស្រោមខែលចេញ
ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកព្ធយុកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ាន ក្រុងរេសែភ នឹងពួកកូនចៅអេដែនដែលនៅស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ
នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វា នៅជុំវិញផ្នូរខ្មោចវាផង គ្រប់គ្នាបានត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ
នោះព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីម ជាស្តេចយូដាទៅក្នុងកណ្តាប់ដៃនេប៊ូក្នេសា ព្រមទាំងគ្រឿងប្រដាប់១ភាគ ដែលនៅក្នុងព្រះវិហារនៃព្រះផង ហើយទ្រង់ក៏ដឹកនាំទៅឯស្រុកស៊ីណើរ ដាក់ក្នុងវិហាររបស់ព្រះនៃទ្រង់ គឺបាននាំយកគ្រឿងប្រដាប់ទាំងនោះទៅក្នុងឃ្លាំងរបស់ព្រះនៃខ្លួន
រីឯកាលខ្ញុំឃើញការជាក់ស្តែង១នេះ នោះខ្ញុំនៅក្នុងព្រះរាជវាំងត្រង់ក្រុងស៊ូសាន ក្នុងខេត្តអេឡាំ តែក្នុងការជាក់ស្តែងនោះខ្ញុំឃើញថា ខ្ញុំនៅឯមាត់ទន្លេអ៊ូឡាយវិញ
ទេវតាក៏តបថា គេយកទៅធ្វើផ្ទះឲ្យនាង នៅក្នុងស្រុកស៊ីណើរ កាលណាផ្ទះបានស្រេចហើយ នោះនាងនឹងបានតាំងនៅទីនោះ ក្នុងកន្លែងរបស់ខ្លួន។
ស្តេចក្រុងដោរ ដែលនៅត្រង់ទីទំនួលរបស់ក្រុងដោរ១ ស្តេចក្រុងកូយីម ដែលនៅគីលកាល១