នេះជាការដែលឯងត្រូវធ្វើ ដើម្បីនឹងញែកអ្នកទាំងនោះចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ គឺត្រូវឲ្យយកគោឈ្មោលស្ទាវ១ នឹងចៀមឈ្មោល២ដ៏ឥតខ្ចោះ
លេវីវិន័យ 7:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ច្បាប់ទាំងនេះហើយ ជារបៀបនៃដង្វាយដុត ដង្វាយម្សៅ ដង្វាយលោះបាប នឹងដង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង ដង្វាយតាំងជាសង្ឃ ហើយនឹងយញ្ញបូជាជាដង្វាយមេត្រី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ច្បាប់ទាំងនេះហើយ ជារបៀបថ្វាយតង្វាយដុត តង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង តង្វាយតាំងជាសង្ឃ និងយញ្ញបូជាជាតង្វាយមេត្រី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាក្រឹត្យវិន័យទាំងប៉ុន្មានស្ដីអំពីតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាលោះបាប យញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ និងយញ្ញបូជាមេត្រីភាព។ អាល់គីតាប នេះជាហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានដុត ជំនូនម្សៅគូរបានរំដោះបាបគូរបានលោះបាប គូរបានសម្រាប់តែងតាំងអ៊ីមុាំ និងគូរបានមេត្រីភាព។ |
នេះជាការដែលឯងត្រូវធ្វើ ដើម្បីនឹងញែកអ្នកទាំងនោះចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ គឺត្រូវឲ្យយកគោឈ្មោលស្ទាវ១ នឹងចៀមឈ្មោល២ដ៏ឥតខ្ចោះ
ត្រូវយកខ្លាញ់ចៀមនោះ ព្រមទាំងកន្ទុយ នឹងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់ដែលរុំនៅអង្គញ់នោះ ហើយនឹងស្មាស្តាំផង ដ្បិតនេះជាចៀមសំរាប់បុណ្យតាំងជាសង្ឃ
បើសិនជាអ្នកនោះខ្វះខាត គ្មានល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ មកថ្វាយព្រះយេហូវ៉ា ទុកជាដង្វាយសំរាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុត
នេះជាដង្វាយដែលអើរ៉ុន នឹងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង សំរាប់ដង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្តាលក្នុងពេលព្រឹក ហើយពាក់កណ្តាលក្នុងពេលល្ងាច
លោកក៏នាំយកចៀមទី២ដែលសំរាប់ពិធីតាំងជាសង្ឃមក ហើយអើរ៉ុននឹងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ