ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
លេវីវិន័យ 6:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម្សៅទាំងប៉ុន្មានដែលសល់នៅ នោះអើរ៉ុន នឹងពួកកូនលោក ត្រូវបរិភោគ ដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធ គឺត្រូវបរិភោគនៅទីលានផងត្រសាលជំនុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯម្សៅទាំងប៉ុន្មានដែលសល់នៅ នោះអើរ៉ុន និងពួកកូនលោក ត្រូវបរិភោគដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធ គឺត្រូវបរិភោគនៅទីលានត្រសាលជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯម្សៅដែលនៅសល់ត្រូវបានទៅអើរ៉ុន និងកូនរបស់គាត់។ ប៉ុន្តែ ពួកគេត្រូវបរិភោគនំប៉័ងធ្វើពីម្សៅនេះ ដោយឥតមានមេឡើយ។ ពួកគេត្រូវបរិភោគនៅត្រង់កន្លែងដ៏សក្ការៈ ក្នុងទីលានពន្លាជួបព្រះអម្ចាស់។ អាល់គីតាប រីឯម្សៅដែលនៅសល់ត្រូវបានទៅហារូន និងកូនរបស់គាត់។ ប៉ុន្តែ ពួកគេត្រូវបរិភោគនំបុ័ងធ្វើពីម្សៅនេះ ដោយឥតដាក់មេឡើយ។ ពួកគេត្រូវបរិភោគនៅត្រង់កន្លែងដ៏សក្ការៈក្នុងទីលានជំរំជួបអុលឡោះតាអាឡា។ |
ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
ត្រូវឲ្យគេអាំងសាច់ យកទៅបរិភោគជាមួយនឹងនំបុ័ងឥតដំបែ ហើយនឹងបន្លែល្វីងនៅយប់នោះឯង
គេនឹងស៊ីដង្វាយម្សៅ ដង្វាយលោះបាប នឹងដង្វាយដែលថ្វាយដោយព្រោះការរំលង ហើយគ្រប់របស់ទាំងអស់ ដែលបានថ្វាយដាច់ដល់ព្រះ នៅក្នុងពួកអ៊ីស្រាអែល នោះនឹងបានជារបស់ផងគេទាំងអស់
ឯចំណែកដង្វាយម្សៅដែលសល់នៅ នោះគឺសំរាប់អើរ៉ុន នឹងពួកកូនលោក ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។
ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសំរាប់សង្ឃវិញ ដូចជាក្នុងដង្វាយម្សៅដែរ។
គ្រប់ទាំងដង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវឲ្យបរិភោគឡើយ។
ឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានផងត្រសាលជំនុំ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា ឯអញ មើល អញបានប្រគល់អស់ទាំងដង្វាយដែលថ្វាយដោយលើកចុះឡើង ក្នុងដង្វាយទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលទុកនឹងឯង អញបានឲ្យដង្វាយទាំងនោះចំពោះឯង នឹងពួកកូនចៅឯង ទុកជាកំរៃនៅអស់កល្បជានិច្ច ដោយព្រោះការចាក់ប្រេងតាំងជាសង្ឃ
បានជាត្រូវឲ្យយើងធ្វើបុណ្យនេះដោយឥតមានដំបែ គឺដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីពិតវិញ មិនមែនដោយដំបែចាស់ ឬនឹងដំបែជាសេចក្ដីអាក្រក់ នឹងសេចក្ដីកំណាចនោះទៀតឡើយ។