ការដែលនិយាយឥតបើគិតថា នេះជាដង្វាយថ្វាយព្រះហើយ រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាខាងក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
លេវីវិន័យ 27:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើជាសត្វវិញ គឺជាសត្វដែលគេតែងថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា នោះគ្រប់ទាំងដង្វាយយ៉ាងនោះដែលអ្នកណាថ្វាយ ត្រូវញែកទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើសត្វវិញ គឺជាសត្វដែលគេតែងថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នោះគ្រប់ទាំងតង្វាយយ៉ាងនោះដែលអ្នកណាថ្វាយ ត្រូវញែកទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគេបន់ដោយសន្យាយកសត្វមកថ្វាយព្រះអម្ចាស់ ត្រូវចាត់ទុកសត្វទាំងនោះជាសក្ការៈថ្វាយព្រះអង្គ។ អាល់គីតាប ប្រសិនបើគេបន់ដោយសន្យាយកសត្វមកជូនអុលឡោះតាអាឡា ត្រូវចាត់ទុកសត្វទាំងនោះជាសក្ការៈជូនអុលឡោះ។ |
ការដែលនិយាយឥតបើគិតថា នេះជាដង្វាយថ្វាយព្រះហើយ រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាខាងក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
កុំបើកឲ្យមាត់ឯងបណ្តាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ តើចង់ឲ្យព្រះមានសេចក្ដីខ្ញាល់ ដោយសំឡេងឯង ហើយបំផ្លាញការនៃដៃឯងធ្វើអី
មិនត្រូវឲ្យគេលក់អ្វីពីនោះឡើយ ក៏មិនត្រូវប្តូរ ឬបញ្ជូនផលដំបូងចេញទៅឯណាដែរ ដ្បិតផលនោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា។
នឹងផ្លាស់ប្តូរសត្វល្អនឹងសត្វអាក្រក់ ឬអាក្រក់ នឹងល្អមិនបានឡើយ ឬបើសិនជាគេចង់ប្តូរសត្វនឹងសត្វយ៉ាងណា នោះទាំងសត្វដើម នឹងសត្វដែលយកមកប្តូរ ក៏ត្រូវបានញែកទុកជាបរិសុទ្ធទាំង២រូប
តែបើអ្នកនោះក្រពេក គ្មានល្មមនឹងសងតាមដំឡៃដែលឯងគិត នោះត្រូវនាំមកនៅចំពោះមុខសង្ឃ ហើយត្រូវឲ្យសង្ឃគិតថ្លៃ តាមកំឡាំងរបស់អ្នកដែលជាប់បំណន់នោះវិញ។
បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធនៃព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកដង្វាយដែលសំរាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ សំរាប់ជាដង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង
តែអ្នករាល់គ្នានិយាយដូច្នេះវិញ បើអ្នកណានឹងនិយាយទៅឪពុកម្តាយថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះបានថ្វាយជាដង្វាយហើយ យ៉ាងនោះមិនចាំបាច់ឲ្យអ្នកនោះគោរពប្រតិបត្តិ ដល់ឪពុកម្តាយទៀតទេ