នេះហើយជាច្បាប់ ក្រឹត្យក្រម នឹងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល ត្រង់ភ្នំស៊ីណាយ ដោយសារម៉ូសេ។
លេវីវិន័យ 27:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាក្រិត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ត្រង់ភ្នំស៊ីណាយ សំរាប់ពួកកូនចៅអ៊ីស្រាអែល។:៚ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ នៅភ្នំស៊ីណាយ សម្រាប់ពួកកូនចៅអ៊ីស្រាអែល។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាបទបញ្ជា ដែលព្រះអម្ចាស់ប្រទានមកលោកម៉ូសេនៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រាអែល។ អាល់គីតាប នេះហើយជាបទបញ្ជា ដែលអុលឡោះតាអាឡា ប្រទានមកម៉ូសានៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រអែល។ |
នេះហើយជាច្បាប់ ក្រឹត្យក្រម នឹងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល ត្រង់ភ្នំស៊ីណាយ ដោយសារម៉ូសេ។
ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់ម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលទ្រង់បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយដង្វាយគេដល់ព្រះយេហូវ៉ា។
នៅថ្ងៃដំបូង ខែពិសាខ ក្នុងឆ្នាំទី២ ចាប់តាំងពីគេចេញពីស្រុកអេស៊ីព្ទមក នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា
នេះជាដង្វាយដុតជានិច្ច ដែលបានចាប់តាំងថ្វាយនៅភ្នំស៊ីណាយ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
នេះជាពូជដំណរបស់អើរ៉ុននឹងម៉ូសេ នៅគ្រាដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេនៅលើភ្នំស៊ីណាយ
នេះហើយជាសេចក្ដីបញ្ញត្ត នឹងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅអ៊ីស្រាអែល ដោយសារម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ។:៚
ដ្បិតបណ្តាក្រិត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ នឹងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ
ហើយនៅថ្ងៃទី១ ក្នុងខែមាឃ ឆ្នាំទី៤០ នោះម៉ូសេរំឭកដល់ពួកកូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកគេ ដោយសារលោក
ម៉ូសេ លោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមកប្រាប់ថា ឯងរាល់គ្នាបានឃើញគ្រប់ទាំងការ ដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអេស៊ីព្ទ ដល់ផារ៉ោន នឹងពួកមហាតលិក ហើយនឹងស្រុកទ្រង់ទាំងមូល នៅចំពោះភ្នែកឯងហើយ
ហើយនេះជាសេចក្ដីបន្ទាល់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលម៉ូសេបានប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ក្នុងកាលដែលគេចេញពីស្រុកអេស៊ីព្ទមក
មើល អញបានបង្រៀនច្បាប់ ហើយនឹងបញ្ញត្តដល់ឯងរាល់គ្នា តាមដែលព្រះយេហូវ៉ាជាព្រះនៃអញបានបង្គាប់មក ដើម្បីឲ្យឯងបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលឯងត្រូវចូលទៅទទួលយក