Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 1:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ថ្ងៃ​ដំបូង ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ ចាប់​តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ថ្ងៃ​ទី​មួយ ខែ​ពិសាខ​នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ក្នុង​ពន្លា​ជួប​ព្រះអង្គ​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ថ្ងៃ​ទី​មួយ ខែ​ពិសាខ នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ដូច​ត​ទៅ​នេះ៖

សូមមើលជំពូក ចម្លង




ជន‌គណនា 1:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​ក្រោយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​៤៨០​ឆ្នាំ​ហើយ គឺ​នៅ​ឆ្នាំ​ទី​៤​ដែល​សាឡូម៉ូន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល ក្នុង​ខែ​ពិសាខ ជា​ខែ​ទី​២ នោះ​សាឡូម៉ូន​បាន​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


ដល់​ខែ​ទី​៣ ក្រោយ​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នៅ​ថ្ងៃ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ


គេ​បាន​ចេញ​ពី​រេផិឌីម​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​នាំ​គ្នា​ដំឡើង​ត្រសាល​នៅ​ទី​នោះ គេ​តាំង​ទី​លំនៅ ក្នុង​ទី​រហោ‌ស្ថាន​ទល់​មុខ​នឹង​ភ្នំ


គឺ​នៅ​ទី​នោះ​ហើយ​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង ហើយ​នឹង​និយាយ​នឹង​ឯង​ពី​លើ​ទី​សន្តោស​ប្រោស នៅ​កណ្តាល​ចេរូប៊ីន​ទាំង​២​ដែល​នៅ​លើ​ហឹប​នៃ​ទី​បន្ទាល់ ដើម្បី​ប្រាប់​ឯង​ពី​អស់​ទាំង​សេចក្ដី​ដែល​អញ​នឹង​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល។


នៅ​ថ្ងៃ​១​កើត​ក្នុង​ខែ​ដំបូង​ឆ្នាំ​ទី​២ នោះ​រោង​ឧបោសថ​បាន​ដំឡើង​រួច​ជា​ស្រេច


នៅ​ថ្ងៃ​១​កើត​ខែ​ដំបូង នោះ​ត្រូវ​ដំឡើង​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ​មក បង្គាប់​លោក​ពី​ក្នុង​ត្រសាល​ជំនុំ


នេះ​ហើយ​ជា​ក្រិត្យ‌វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ត្រង់​ភ្នំ​ស៊ី‌ណាយ សំរាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល។:៚


នាំ​គ្នា​ទៅ​ហៅ​ពួក​ជំនុំ​ឲ្យ​ប្រជុំ​ទាំង​អស់​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ពិសាខ​នោះ​ឯង ហើយ​គេ​ក៏​ប្រាប់​ពី​ក្រសែ​របស់​ខ្លួន​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ​គេ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ​គ្រប់ៗ​គ្នា


នោះ​លោ​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ម៉ូសេ អើរ៉ុន ហើយ​នឹង​ម៉ារាម​ថា ចូរ​ឯង​ទាំង​៣​នាក់​ចេញ​មក​ឯ​ត្រសាល​ជំនុំ​ចុះ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ


នៅ​ខែ​ចេត្រ​ក្នុង​ឆ្នាំ​ទី​២ រាប់​តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា


ហើយ​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​មាឃ ឆ្នាំ​ទី​៤០ នោះ​ម៉ូសេ​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​គេ ដោយ‌សារ​លោក


ឯ​វេលា​ដែល​យើង​រាល់​គ្នា​បាន​ដើរ​ពី​កាដេស-បារនា ដរាប​ដល់​បាន​ឆ្លង​ស្ទឹង​សេរេត នោះ​អស់​ចំនួន​៣៨​ឆ្នាំ ទាល់​តែ​ដំណ​មនុស្ស​ជំនាញ​ក្នុង​ចំបាំង​ទាំង​នោះ បាន​សាប‌សូន្យ​ពី​ពួក​យើង​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​នឹង​គេ


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ដៃ​ឯង​ធ្វើ ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​សំបើម​នេះ​ផង ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​ឯង អស់​រវាង​៤០​ឆ្នាំ​នេះ ហើយ​ឯង​គ្មាន​ខ្វះ‌ខាត​អ្វី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម