ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សំរាប់ដង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចំអិនក្នុងពុម្ព ឬដែលចៀនក្តី ហើយនឹងការវាល់វាស់ទាំងប៉ុន្មានផង
លេវីវិន័យ 24:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រាល់តែថ្ងៃឈប់សំរាកត្រូវឲ្យលោកដំរៀបនំនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ទុកជាដង្វាយនៃពួកកូនចៅអ៊ីស្រាអែល នេះហើយជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាល់តែថ្ងៃសប្ប័ទ ត្រូវឲ្យលោកតម្រៀបនំនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ទុកជាតង្វាយនៃពួកកូនចៅអ៊ីស្រាអែល នេះហើយជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃសប្ប័ទ* ជនជាតិអ៊ីស្រាអែលត្រូវយកនំប៉័ងមកតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជានិច្ច ស្របតាមសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេររហូតតទៅ។ អាល់គីតាប រៀងរាល់ថ្ងៃឈប់សម្រាកជនជាតិអ៊ីស្រអែលត្រូវយកនំបុ័ងមកតម្កល់នៅចំពោះអុលឡោះតាអាឡាជានិច្ច ស្របតាមសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេររហូតតទៅ។ |
ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សំរាប់ដង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចំអិនក្នុងពុម្ព ឬដែលចៀនក្តី ហើយនឹងការវាល់វាស់ទាំងប៉ុន្មានផង
ហើយបងប្អូនគេខ្លះ ដែលជាពួកកេហាត់ដូចគ្នា ក៏ត្រួតមើលការធ្វើនំបុ័ងតាំងទុករាល់តែថ្ងៃឈប់សំរាក។
រាល់តែព្រឹកល្ងាច គេតែងដុតដង្វាយដុត នឹងគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាជានិច្ច ក៏រៀបនំបុ័ងតាំងទុកដាក់លើតុបរិសុទ្ធ ព្រមទាំងថែជើងចង្កៀងមាស នឹងចង្កៀងទាំងប៉ុន្មាន ដែលសំរាប់ដុតរាល់តែល្ងាច ដ្បិតយើងរាល់គ្នារក្សាបញ្ញើរបស់ព្រះយេហូវ៉ា ជាព្រះនៃយើង តែឯឯងរាល់គ្នា បានបោះបង់ចោលទ្រង់វិញ
មើល ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ដើម្បីថ្វាយដល់ទ្រង់ទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះទ្រង់ នឹងជាទីដំកល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយដង្វាយដុតទាំងពេលព្រឹកនឹងពេលល្ងាច ហើយនៅថ្ងៃឈប់សំរាក ថ្ងៃចូលខែ នឹងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ
ជាដំឡៃនៃនំបុ័ងតាំងទុកដង្វាយម្សៅដែលថ្វាយជានិច្ច នឹងដង្វាយដុតជានិច្ច ហើយនៅថ្ងៃឈប់សំរាក ថ្ងៃចូលខែ នឹងថ្ងៃបុណ្យមានកំណត់ទាំងប៉ុន្មាន ព្រមទាំងរបស់បរិសុទ្ធ ដង្វាយលោះបាប ដែលថ្វាយឲ្យធួននឹងបាបពួកអ៊ីស្រាអែល នឹងគ្រប់ទាំងការងារក្នុងព្រះវិហារ របស់ព្រះនៃយើងរាល់គ្នាទាំងអស់ផង
ត្រូវឲ្យគេក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុនៃនំបុ័ងតាំងទុក ហើយដាក់ថាស ចាន ពែង នឹងប៉ាន់ ដែលសំរាប់ដង្វាយច្រួច ព្រមទាំងនំបុ័ងដែលដាក់ជាអចិន្ត្រៃយ៍នៅលើតុនោះដែរ
នៅថ្ងៃនោះឯង ក៏មានពួកអភិបាលម្នាក់របស់សូលនៅទីនោះ ត្រូវឃាត់ទុកនៅចំពោះព្រះយេហូវ៉ា គាត់នោះឈ្មោះដូអេក ជាសាសន៍អេដំម ធ្វើជាមេដំរួតលើពួកគង្វាលសត្វរបស់សូល