ហើយយ៉ាកុបគាត់ក៏ដើរដំណើរទៅដល់ស៊ុកូត រួចគាត់ធ្វើផ្ទះសំរាប់ខ្លួន នឹងក្រោលសំរាប់ហ្វូងសត្វ ហេតុនោះបានជាគាត់ហៅកន្លែងនោះថា ស៊ុកូត។
លេវីវិន័យ 23:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងរាល់គ្នា គឺពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់៧ថ្ងៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យអ្នករាល់គ្នា គឺអស់អ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់ប្រាំពីរថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវរស់នៅក្នុងបារាំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំនោះ អាល់គីតាប អ្នករាល់គ្នាត្រូវរស់នៅក្នុងជំរំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រអែលត្រូវរស់នៅក្នុងជំរំនោះ |
ហើយយ៉ាកុបគាត់ក៏ដើរដំណើរទៅដល់ស៊ុកូត រួចគាត់ធ្វើផ្ទះសំរាប់ខ្លួន នឹងក្រោលសំរាប់ហ្វូងសត្វ ហេតុនោះបានជាគាត់ហៅកន្លែងនោះថា ស៊ុកូត។
គឺយើងរាល់គ្នាបានអាស្រ័យនៅតែក្នុងត្រសាល ហើយបានស្តាប់បង្គាប់ ទាំងប្រព្រឹត្តតាមគ្រប់សេចក្ដីដែលយ៉ូណាដាប ជាព្ធយុកោយើងបានផ្តាំទុក
ប៉ុន្តែអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯង ចាប់តាំងពីនៅស្រុកអេស៊ីព្ទមក អញនឹងធ្វើឲ្យឯងបាននៅក្នុងបារាំម្តងទៀត ដូចនៅគ្រាបុណ្យមុតមាំ
អេប្រាអិមពោលថា អញបានត្រឡប់ជាអ្នកមានស្តុកស្តម្ភហើយ អញរកបានទ្រព្យសម្បត្តិយ៉ាងច្រើន តែក្នុងការទាំងប៉ុន្មានរបស់អញ នោះនឹងឥតមានអ្នកណាឃើញអំពើទុច្ចរិត ឬអំពើបាបណាឡើយ
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃ១៥ក្នុងខែអស្សុជនេះ ជាថ្ងៃបុណ្យបារាំថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ
ត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងដំណឯងតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែអស្សុជ
ក៏ងើបភ្នែកឡើងឃើញសាសន៍អ៊ីស្រាអែល នៅក្នុងត្រសាល តាមពូជអំបូរគេរៀងខ្លួន នោះព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើគាត់
គឺថា ឱយ៉ាកុបអើយ ត្រសាលរបស់ឯងទាំងប៉ុន្មានល្អណាស់ហ្ន៎ ហើយទីលំនៅឯងផង ឱអ៊ីស្រាអែលអើយ
ពីព្រោះយើងខ្ញុំដឹងថា បើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំ នៅផែនដីនេះ ត្រូវបំផ្លាញវេលាណា នោះយើងខ្ញុំមានវិមាន១ ដែលមកពីព្រះ មិនមែនធ្វើនឹងដៃទេ គឺនៅលើស្ថានសួគ៌វិញ ជាវិមានដ៏នៅជាប់អស់កល្បជានិច្ច