ក៏យកសារ៉ាយជាប្រពន្ធ នឹងឡុតជាក្មួយ ព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មានដែលបានប្រមូលទុក នឹងមនុស្សទាំងអស់ដែលបាន កាលនៅខារ៉ានផង នាំគ្នាចេញពីទីនោះ ដើម្បីទៅឯស្រុកកាណាន ក៏ចូលទៅក្នុងស្រុកនោះ។
លេវីវិន័យ 22:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែបើសង្ឃណាបានយកប្រាក់ទៅទិញបាវមក បាវនោះនឹងបរិភោគបាន ហើយអស់អ្នកដែលកើតក្នុងផ្ទះនោះផង គេនឹងបរិភោគអាហាររបស់សង្ឃបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើសង្ឃណាបានយកប្រាក់ទៅទិញអ្នកបម្រើមក អ្នកបម្រើនោះនឹងបរិភោគបាន ហើយអស់អ្នកដែលកើតក្នុងផ្ទះនោះផង គេនឹងបរិភោគអាហាររបស់សង្ឃបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ អ្នកបម្រើដែលបូជាចារ្យបានទិញមក មានសិទ្ធិបរិភោគដូចអ្នកបម្រើ ដែលកើតនៅក្នុងផ្ទះរបស់បូជាចារ្យដែរ។ អាល់គីតាប ផ្ទុយទៅវិញ អ្នកបម្រើដែលអ៊ីមុាំបានទិញមក មានសិទ្ធិបរិភោគ ដូចអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់អ៊ីមុាំដែរ។ |
ក៏យកសារ៉ាយជាប្រពន្ធ នឹងឡុតជាក្មួយ ព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មានដែលបានប្រមូលទុក នឹងមនុស្សទាំងអស់ដែលបាន កាលនៅខារ៉ានផង នាំគ្នាចេញពីទីនោះ ដើម្បីទៅឯស្រុកកាណាន ក៏ចូលទៅក្នុងស្រុកនោះ។
ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច
តែអស់ទាំងបាវបំរើដែលឯងរាល់គ្នាទិញនឹងប្រាក់មក បើកាលណាបានកាត់ស្បែកឲ្យហើយ នោះឲ្យគេបរិភោគទៅបាន
អ្នកនោះនឹងបរិភោគអាហាររបស់ព្រះនៃខ្លួនបាន ទោះទាំងដង្វាយបរិសុទ្ធ នឹងដង្វាយបរិសុទ្ធបំផុតផង
បើកូនស្រីរបស់សង្ឃណាបានយកប្ដីជាអ្នកក្រៅ នាងនោះមិនត្រូវបរិភោគដង្វាយបរិសុទ្ធដែលលើកថ្វាយចុះឡើងទៀតឡើយ
ក្នុងដង្វាយបរិសុទ្ធបំផុតទាំងប៉ុន្មាន ដែលមិនត្រូវដុតនោះ របស់ទាំងនេះត្រូវបានជារបស់ផងឯង គឺគ្រប់ទាំងដង្វាយរបស់គេ ទោះបើជាដង្វាយម្សៅ ឬដង្វាយលោះបាប ឬដង្វាយថ្វាយដោយព្រោះការរំលងក្តី ដែលគេនឹងថ្វាយដល់អញ នោះជាបរិសុទ្ធបំផុតសំរាប់ឯង ហើយនឹងកូនចៅឯង