បើមនុស្សណាកើតមានពកឬដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់នៅក្នុងសាច់ នោះត្រូវឲ្យគេនាំអ្នកនោះទៅឯអើរ៉ុនដ៏ជាសង្ឃ ឬទៅឯកូនណាមួយរបស់លោក ដែលនឹងធ្វើជាសង្ឃក៏បាន
លេវីវិន័យ 14:56 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងខាងឯពក ឬស្នាមដែលសផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងពក ឬស្នាមសផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដីអំពីការដុះផ្សិតនៅលើសម្លៀកបំពាក់ និងដុះស្លែនៅតាមជញ្ជាំងផ្ទះ។ អាល់គីតាប ស្តីអំពីការដុះផ្សិតនៅលើសម្លៀកបំពាក់ និងដុះស្លែនៅតាមជញ្ជាំងផ្ទះ។ |
បើមនុស្សណាកើតមានពកឬដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់នៅក្នុងសាច់ នោះត្រូវឲ្យគេនាំអ្នកនោះទៅឯអើរ៉ុនដ៏ជាសង្ឃ ឬទៅឯកូនណាមួយរបស់លោក ដែលនឹងធ្វើជាសង្ឃក៏បាន
ត្រូវឲ្យសង្ឃពិនិត្យមើលរោគ ដែលនៅក្នុងសាច់អ្នកនោះ បើរោមដែលនៅត្រង់ដំបៅបានត្រឡប់ទៅជាស ហើយដំបៅនោះមើលទៅដូចជាខូងទាបជាងស្បែក នោះគឺជាឃ្លង់ហើយ ត្រូវឲ្យសង្ឃពិនិត្យមើល ហើយប្រាប់ថាជាស្មោកគ្រោក
ដើម្បីនឹងបង្រៀនឲ្យដឹង ក្នុងកាលដែលស្មោកគ្រោក ឬក្នុងកាលដែលស្អាត នេះហើយជាច្បាប់ខាងឯរោគឃ្លង់។