ទ្រង់មានបន្ទូលពីដើមឈើទាំងពួង ចាប់តាំងពីដើមតាត្រៅ ដែលនៅលើភ្នំល្បាណូន រហូតដល់ដើមហ៊ីសុបដែលដុះលើកំផែង ក៏មានបន្ទូលពីសត្វផ្សេងៗ សត្វស្លាប សត្វលូនវារ ហើយនឹងត្រីផង
លេវីវិន័យ 14:51 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយកឈើតាត្រៅ មែកហ៊ីសុប នឹងសំពត់ក្រហម ជាមួយនឹងសត្វ១ដែលរស់នៅ ជ្រលក់ទាំងអស់ទៅក្នុងឈាមរបស់សត្វដែលបានសំឡាប់ ហើយក្នុងទឹកហូរនោះដែរ រួចប្រោះទៅលើផ្ទះ៧ដង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ក្រហមជាមួយសត្វមួយដែលរស់ ជ្រលក់ទាំងអស់ទៅក្នុងឈាមរបស់សត្វដែលបានសម្លាប់ ហើយក្នុងទឹកដងពីជ្រោះនោះដែរ រួចប្រោះទៅលើផ្ទះប្រាំពីរដង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យយកឈើតាត្រៅ មែកហ៊ីសុប អំបោះរោមចៀមពណ៌ក្រហមទុំ និងសត្វស្លាបមួយទៀតដែលនៅរស់ ជ្រលក់ក្នុងឈាមសត្វដែលគេបានអារ-កលាយជាមួយទឹកទើបនឹងដងមក អាល់គីតាប អ៊ីមុាំយកឈើតាត្រៅ មែកហ៊ីសុប អំបោះរោមចៀមពណ៌ក្រហមទុំ និងសត្វស្លាបមួយទៀតដែលនៅរស់ជ្រលក់ក្នុងឈាមសត្វដែលគេបានអារកលាយជាមួយទឹកដងពីជ្រោះ |
ទ្រង់មានបន្ទូលពីដើមឈើទាំងពួង ចាប់តាំងពីដើមតាត្រៅ ដែលនៅលើភ្នំល្បាណូន រហូតដល់ដើមហ៊ីសុបដែលដុះលើកំផែង ក៏មានបន្ទូលពីសត្វផ្សេងៗ សត្វស្លាប សត្វលូនវារ ហើយនឹងត្រីផង
សូមជំរះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ
ដូច្នេះ ផ្ទះនោះនឹងបានញែកជាស្អាត ដោយសារឈាមសត្វស្លាប នឹងទឹកហូរ ហើយសត្វដែលនៅរស់ ព្រមទាំងឈើតាត្រៅ មែកហ៊ីសុប ហើយនឹងសំពត់ក្រហមផង