ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 14:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ត្រូវ​បង្គាប់​ឲ្យ​សំឡាប់​សត្វ​ហើរ​១ នៅ​ក្នុង​ផើង​ពី​លើ​ទឹក​ហូរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​សម្លាប់​សត្វ​ហើរ​មួយ​លើ​ផើង​ទឹក​ដែល​ដង​មក​ពី​ជ្រោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បូជា‌ចារ្យ​ត្រូវ​ឲ្យ​គេ​អារ-ក​សត្វ​ស្លាប​មួយ ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ទើប​នឹង​ដង​មក។

សូមមើលជំពូក

អាល់គីតាប

អ៊ីមុាំ​ត្រូវ​ឲ្យ​គេ​អារ​ក​សត្វ​ស្លាប​មួយ ពី​លើ​ផើង​ធ្វើ​អំពី​ដី​ដែល​ដាក់​ទឹក​ដង​មក​ពី​ជ្រោះ។

សូមមើលជំពូក



លេវី‌វិន័យ 14:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្គាប់ ឲ្យ​យក​សត្វ​ហើរ​២ ដែល​រស់ ហើយ​ស្អាត មក​សំរាប់​អ្នក​នោះ ដែល​ត្រូវ​ញែក​ជា​ស្អាត ព្រម​ទាំង​ឈើ​តាត្រៅ សំពត់​ក្រហម នឹង​មែក​ហ៊ីសុប​ផង


ត្រូវ​សំឡាប់​សត្វ​១​នៅ​ក្នុង​ផើង​ពី​លើ​ទឹក​ហូរ


ឯ​សត្វ​ដែល​រស់​នៅ នោះ​ត្រូវ​ឲ្យ​សង្ឃ​ជ្រលក់​ទៅ​ក្នុង​ឈាម​នៃ​សត្វ​ដែល​បាន​សំឡាប់​ពី​លើ​ទឹក​ហូរ​នោះ ជា​មួយ​នឹង​ឈើ​តាត្រៅ សំពត់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប


រួច​ត្រូវ​យក​ទឹក​បរិសុទ្ធ​ចាក់​ក្នុង​ចាន​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ


ទោះ​បើ​ទ្រង់​ត្រូវ​គេ​ឆ្កាង ដោយ​សេចក្ដី​កំសោយ​ក៏​ដោយ គង់​តែ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដែរ ព្រោះ​យើង​ខ្ញុំ​ខ្សោយ​ក្នុង​ទ្រង់​មែន តែ​យើង​ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ព្រះ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា​វិញ)។


យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ‌ឫទ្ធិ​ដ៏​លើស‌លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ


ពី​ព្រោះ​យើង​ខ្ញុំ​ដឹង​ថា បើ​ត្រសាល​ដែល​ជា​ទី​លំនៅ​របស់​យើង​ខ្ញុំ នៅ​ផែនដី​នេះ ត្រូវ​បំផ្លាញ​វេលា​ណា នោះ​យើង​ខ្ញុំ​មាន​វិមាន​១ ដែល​មក​ពី​ព្រះ មិន​មែន​ធ្វើ​នឹង​ដៃ​ទេ គឺ​នៅ​លើ​ស្ថាន‌សួគ៌​វិញ ជា​វិមាន​ដ៏​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច


ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត