គេអង្គុយនៅកណ្តាលផ្នូរខ្មោច ហើយស្នាក់នៅកន្លែងលាក់កំបាំង គេស៊ីសាច់ជ្រូក ហើយមានសំឡគួរខ្ពើម នៅក្នុងឆ្នាំងរបស់គេ
លេវីវិន័យ 14:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យគេកោសផ្ទះនៅខាងក្នុងជុំវិញ ឯផង់ដែលគេកោសចេញនោះ ត្រូវឲ្យនាំយកទៅចាក់ឯកន្លែងស្មោកគ្រោក នៅខាងក្រៅទីក្រុង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចត្រូវឲ្យគេកោសផ្ទះនៅខាងក្នុងជុំវិញ ឯផង់ដែលគេកោសចេញនោះ ត្រូវនាំយកទៅចាក់កន្លែងស្មោកគ្រោក នៅខាងក្រៅទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកត្រូវឲ្យគេកោសជញ្ជាំងខាងក្នុងផ្ទះ ហើយយកកម្ទេចទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។ អាល់គីតាប គាត់ត្រូវឲ្យគេកោសជញ្ជាំងខាងក្នុងផ្ទះ ហើយយកកំទេចទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។ |
គេអង្គុយនៅកណ្តាលផ្នូរខ្មោច ហើយស្នាក់នៅកន្លែងលាក់កំបាំង គេស៊ីសាច់ជ្រូក ហើយមានសំឡគួរខ្ពើម នៅក្នុងឆ្នាំងរបស់គេ
គេនឹងបំផ្លាញកំផែងនៃក្រុងទីរ៉ុស ហើយនឹងរំលំប៉មទាំងប៉ុន្មានផង អញនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង
នោះត្រូវបង្គាប់គេឲ្យយកថ្ម ដែលមានរោគនោះ ចេញទៅចោលឯក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ
ត្រូវឲ្យគេរំលំផ្ទះនោះ ព្រមទាំងថ្ម នឹងឈើ ហើយនឹងបាយអទាំងអស់ចេញ ហើយនាំយកទាំងអស់ទៅចាក់ឯក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ
ហើយនឹងធ្វើទោសវាជាយ៉ាងធ្ងន់ ទាំងឲ្យវាមានចំណែកជាមួយនឹងពួកមនុស្សមានពុតផង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។
កាលទ្រង់បានដល់ស្រុកគេរ៉ាស៊ីន នៅត្រើយម្ខាងហើយ នោះមានមនុស្ស២នាក់ ដែលមានអារក្សចូល គេចេញពីផ្នូរខ្មោចមកចួបនឹងទ្រង់ វាសាហាវណាស់ ដល់ម៉្លេះបានជាគ្មានអ្នកណាហ៊ានដើរតាមផ្លូវនោះទេ
ក្នុងពួកនោះ មានឈ្មោះហ៊ីមេនាស នឹងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅអារក្សសាតាំង ឲ្យត្រូវវាយផ្ចាល ដើម្បីឲ្យគេរាងចាលកុំឲ្យប្រមាថទៀត។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សំឡាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីកំភូត។