នេះហើយជាច្បាប់ខាងឯរោគឃ្លង់ នៅក្នុងសំលៀកបំពាក់ដែលធ្វើពីរោមចៀម ឬខ្លូតទេស ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី ដើម្បីឲ្យចេះសំរេចថា នេះស្អាត នេះមិនស្អាត។
លេវីវិន័យ 14:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាច្បាប់ខាងឯមនុស្សឃ្លង់ នៅថ្ងៃណាដែលញែកគេចេញជាស្អាត ត្រូវតែនាំអ្នកនោះទៅឯសង្ឃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នេះជាច្បាប់សម្រាប់មនុស្សឃ្លង់ នៅថ្ងៃណាដែលញែកគេចេញជាស្អាត ត្រូវតែនាំអ្នកនោះទៅជួបសង្ឃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នេះជាច្បាប់សម្រាប់ពិធីជម្រះកាយមនុស្សឃ្លង់ឲ្យបរិសុទ្ធ: នៅថ្ងៃធ្វើពិធីជម្រះកាយ គេត្រូវនាំមនុស្សឃ្លង់មកជួបបូជាចារ្យ។ អាល់គីតាប «នេះជាហ៊ូកុំសម្រាប់ពិធីជម្រះកាយមនុស្សឃ្លង់ឲ្យបានបរិសុទ្ធ: នៅថ្ងៃធ្វើពិធីជម្រះកាយ គេត្រូវនាំមនុស្សឃ្លង់មកជួបអ៊ីមុាំ។ |
នេះហើយជាច្បាប់ខាងឯរោគឃ្លង់ នៅក្នុងសំលៀកបំពាក់ដែលធ្វើពីរោមចៀម ឬខ្លូតទេស ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី ដើម្បីឲ្យចេះសំរេចថា នេះស្អាត នេះមិនស្អាត។
បើមនុស្សណាក្នុងពូជអើរ៉ុនកើតឃ្លង់ ឬហូរខ្ទុះ នោះមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានជាស្អាតសិន ឯអ្នកណាដែលពាល់ដល់មនុស្ស ដែលមិនស្អាតដោយសារខ្មោចស្លាប់ ឬមនុស្សណាដែលមានទឹកកាមចេញពីខ្លួនមក
បើមានមនុស្សណាស្លាប់ភ្លាម១រំពេចនៅជិតខ្លួន ធ្វើឲ្យខូចការញែកខ្លួនចេញ នោះត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានញែកជាស្អាតវិញ គឺត្រូវកោរសក់នៅថ្ងៃទី៧
ទ្រង់ទតឃើញគេ ហើយក៏មានបន្ទូលថា ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា