កូនលោកណាមួយដែលត្រូវជំនួសលោកក្នុងការងារជាសង្ឃ នោះត្រូវស្លៀកសំលៀកបំពាក់នោះគ្រប់៧ថ្ងៃ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ។
លេវីវិន័យ 13:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើមើលទៅស្មានថា រោគនៅតែដដែលមិនបានរាលទៅក្នុងស្បែកទេ នោះត្រូវបង្ខាំងអ្នកនោះនៅ៧ថ្ងៃទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដល់ថ្ងៃទីប្រាំពីរ ត្រូវពិនិត្យមើលម្តងទៀត បើមើលទៅស្មានថា រោគនៅតែដដែលមិនបានរាលទៅក្នុងស្បែកទេ នោះត្រូវបង្ខាំងអ្នកនោះនៅប្រាំពីរថ្ងៃទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះគម្រប់ប្រាំពីរថ្ងៃ បូជាចារ្យត្រូវពិនិត្យមើលម្ដងទៀត ប្រសិនបើសង្កេតឃើញថា ស្នាមដែលកើតឡើងនោះពុំបានប្រែប្រួល ហើយមិនរាលធំទៅលើស្បែកថែមទៀតនោះ បូជាចារ្យត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។ អាល់គីតាប លុះគំរប់ប្រាំពីរថ្ងៃ អ៊ីមុាំត្រូវពិនិត្យមើលម្តងទៀត ប្រសិនបើសង្កេតឃើញថា ស្នាមដែលកើតឡើងនោះ ពុំបានប្រែប្រួល ហើយមិនរាលធំទៅលើស្បែកថែមទៀតនោះ អ៊ីមុាំត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។ |
កូនលោកណាមួយដែលត្រូវជំនួសលោកក្នុងការងារជាសង្ឃ នោះត្រូវស្លៀកសំលៀកបំពាក់នោះគ្រប់៧ថ្ងៃ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ។
តែបើសិនជាស្នាមដែលនៅស្បែកនោះសវិញ មើលទៅមិនមែនខូងទាបជាងស្បែកទេ ហើយបើរោមមិនបានទៅជាស នោះត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលមានរោគនោះទុកនៅ៧ថ្ងៃ
រួចដល់ថ្ងៃទី៧ ត្រូវឲ្យសង្ឃពិនិត្យមើលម្តងទៀត បើរោគអន់ថយហើយ មិនបានរាលក្នុងស្បែកទេ នោះត្រូវប្រកាសថា អ្នកនោះស្អាតវិញ គ្រាន់តែជាស្រែងប៉ុណ្ណោះ រួចអ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ
រួចអ្នកដែលត្រូវបានញែកជាស្អាត ត្រូវបោកសំលៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងទីដំឡើងត្រសាលបាន តែត្រូវនៅខាងក្រៅត្រសាលរបស់ខ្លួនអស់៧ថ្ងៃ