Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 កូន​លោក​ណា​មួយ​ដែល​ត្រូវ​ជំនួស​លោក​ក្នុង​ការ‌ងារ​ជា​សង្ឃ នោះ​ត្រូវ​ស្លៀក​សំលៀក‌បំពាក់​នោះ​គ្រប់​៧​ថ្ងៃ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 កូន​ដែល​ត្រូវ​ទទួល​តំណែង​ជា​សង្ឃ​ជំនួស​គាត់ ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ទាំង​នេះ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ នៅ​ពេល​ដែល​គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​បំពេញ​មុខ​ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ក្នុង​ចំណោម​កូន​របស់​អើរ៉ុន អ្នក​ដែល​ទទួល​តំណែង​ជា​បូជា‌ចារ្យ​បន្ត​ពី​គាត់ ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ទាំង​នេះ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ក្នុង​ចំណោម​កូន​របស់​ហារូន អ្នក​ដែល​ទទួល​តំណែង​ជា​អ៊ីមុាំ​បន្ត​ពី​គាត់ ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ទាំង​នេះ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គេ​ចូល​ទៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​បំពេញ​មុខ​ងារ​ក្នុង​ទី​សក្ការៈ។

សូមមើលជំពូក ចម្លង




និក្ខមនំ 29:30
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ផ្អាក​ចាំ​អស់​៧​ថ្ងៃ រួច​លែង​ព្រាប​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត


រួច​គាត់​រង់‌ចាំ​៧​ថ្ងៃ​ទៀត ក៏​លែង​ព្រាប​ឲ្យ​ទៅ តែ​វា​មិន​បាន​វិល​ឯ​គាត់​វិញ​ទេ។


ក្នុង​រវាង​៧​ថ្ងៃ ឯង​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នោះ​ត្រូវ​យក​ដំបែ​ពី​ផ្ទះ​ចេញ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​មាន​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ជា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ


ឯ​អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ​របស់​អើរ៉ុន នឹង​ត្រូវ​ទុក​ឲ្យ​ពួក​កូន​ចៅ​លោក​ត​រៀង​ទៅ ឲ្យ​គេ​បាន​ស្លៀក‌ពាក់​ក្នុង​កាល​ដែល​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង​ជា​សង្ឃ​ដែរ


រួច​ត្រូវ​ឲ្យ​យក​ចៀម​ឈ្មោល សំរាប់​បុណ្យ​តាំង​ជា​សង្ឃ ទៅ​ស្ងោរ​នៅ​កន្លែង​បរិសុទ្ធ


ត្រូវ​ធ្វើ​បុណ្យ​នេះ​គ្រប់​៧​ថ្ងៃ ដើម្បី​នឹង​តាំង​អើរ៉ុន នឹង​ពួក​កូន​លោក​ឡើង​ធ្វើ​ជា​សង្ឃ តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់


នៅ​គំរប់​៧​ថ្ងៃ​ត្រូវ​ឲ្យ​គេ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាសនា ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​ឆ្លង​អាសនា


រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​តែ​ដដែល​មិន​បាន​រាល​ទៅ​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​នៅ​៧​ថ្ងៃ​ទៀត


ឯ​អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សំលៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សំលៀក‌បំពាក់​បរិសុទ្ធ​នោះ


លុះ​ដល់​ថ្ងៃ​ទី​៨ ម៉ូសេ​ក៏​ហៅ​អើរ៉ុន នឹង​ពួក​កូន​លោក​មក ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ផង


អើរ៉ុន​ក៏​ចូល​ទៅ​ឯ​អាសនា សំឡាប់​កូន​គោ​ទុក​ជា​ដង្វាយ​លោះ​បាប​ដែល​សំរាប់​ខ្លួន


នោះ​ម៉ូសេ​ក៏​ដោះ​សំលៀក‌បំពាក់​ពី​អើរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ​ជា​កូន​វិញ រួច​អើរ៉ុន​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​នោះ​ទៅ ឯ​ម៉ូសេ នឹង​អេលាសារ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ


គួរ​ឲ្យ​មាន​សំដេច​សង្ឃ​យ៉ាង​នោះ​សំរាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅ‌ហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម