កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះមានពួកផារិស៊ីម្នាក់ ទូលសូមទ្រង់ឲ្យយាងទៅសោយជាមួយ ទ្រង់ក៏យាងចូលទៅគង់នៅតុ
លូកា 7:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកផារិស៊ីម្នាក់ទូលសូមទ្រង់ ឲ្យសោយជាមួយនឹងគាត់ ទ្រង់ក៏យាងចូលទៅគង់នៅតុ ក្នុងផ្ទះគាត់ ព្រះគម្ពីរខ្មែរសាកល មានម្នាក់ក្នុងពួកផារិស៊ី បានអញ្ជើញព្រះយេស៊ូវទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ពួកផារិស៊ីនោះ ហើយរួមតុអាហារជាមួយគាត់។ Khmer Christian Bible មានអ្នកខាងគណៈផារិស៊ីម្នាក់អញ្ជើញព្រះយេស៊ូឲ្យមកបរិភោគជាមួយ ពេលយាងចូលទៅក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ីនោះហើយ ព្រះអង្គក៏អង្គុយនៅតុអាហារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានម្នាក់ក្នុងពួកផារិស៊ី បានយាងព្រះអង្គទៅសោយអាហារជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ផារិស៊ីនោះ ហើយគង់រួមតុជាមួយគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបុរសម្នាក់ខាងគណៈផារីស៊ី*បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ អាល់គីតាប មានបុរសម្នាក់ខាងគណៈផារីស៊ បានអញ្ជើញអ៊ីសាទៅពិសាអាហារ អ៊ីសាក៏ទៅផ្ទះបុរសនោះ ហើយនៅរួមតុជាមួយគាត់។ |
កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះមានពួកផារិស៊ីម្នាក់ ទូលសូមទ្រង់ឲ្យយាងទៅសោយជាមួយ ទ្រង់ក៏យាងចូលទៅគង់នៅតុ
មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ ក្នុងផ្ទះនាម៉ឺនម្នាក់ ដែលជាពួកផារិស៊ី ពួកនោះក៏រិះគន់មើលទ្រង់
ឯកូនមនុស្ស បានមកទាំងបរិភោគវិញ ហើយអ្នករាល់គ្នាថា មើល នេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់នឹងពួកអ្នកយកពន្ធ ហើយនឹងមនុស្សមានបាប
ហើយមើល នៅក្រុងនោះមានស្ត្រីម្នាក់ដែលមានបាប នាងបានដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះអ្នកផារិស៊ីនោះ ក៏យកដបថ្មកែវដាក់ប្រេងក្រអូបមក