តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ
លូកា 24:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែរកសពលោកមិនឃើញសោះ ហើយគេមកប្រាប់យើងថា ឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ ព្រះគម្ពីរខ្មែរសាកល តែមិនបានឃើញសពលោកទេ ក៏មកវិញរៀបរាប់ថាបានឃើញនិមិត្តនៃទូតសួគ៌ទៀត គឺពួកទូតសួគ៌និយាយថាលោកនៅរស់។ Khmer Christian Bible មិនបានឃើញសពលោកទេ ពួកគេបានមកប្រាប់ទៀតថា បានឃើញពួកទេវតាលេចមកប្រាប់ថា លោកនៅរស់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែរកសពលោកមិនឃើញសោះ ហើយគេមកប្រាប់យើងថា ឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញទេវតា*មកប្រាប់ថា លោកមានជីវិតរស់។ អាល់គីតាប តែមិនបានឃើញសពគាត់ទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញម៉ាឡាអ៊ីកាត់មកប្រាប់ថា គាត់មានជីវិតរស់។ |
តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ
ហើយមានស្ត្រីខ្លះក្នុងពួកយើងខ្ញុំបាននាំឲ្យឆ្ងល់ដែរ ដោយបានទៅឯផ្នូរពីព្រលឹម
មានពួកយើងខ្ញុំខ្លះបានទៅឯផ្នូរដែរ ក៏ឃើញដូចជាពួកស្រីបានថាមែន តែមិនបានឃើញរូបលោកទេ
នោះម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានបន្ទូលសេចក្ដីទាំងនេះមកនាង។