Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 24:23 - Khmer Christian Bible

23 មិន​បាន​ឃើញ​សព​លោក​ទេ​ ពួកគេ​បាន​មក​ប្រាប់​ទៀត​ថា​ បាន​ឃើញ​ពួក​ទេវតា​លេច​មក​ប្រាប់​ថា​ លោក​នៅរស់​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 តែ​មិន​បាន​ឃើញ​សព​លោក​ទេ ក៏​មកវិញ​រៀបរាប់ថា​បាន​ឃើញ​និមិត្ត​នៃ​ទូតសួគ៌​ទៀត គឺ​ពួកទូតសួគ៌​និយាយថា​លោក​នៅរស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 តែ​មិន​បាន​ឃើញ​សព​លោក​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប​រាប់​ថា នាង​បាន​ឃើញ​ទេវតា*​មក​ប្រាប់​ថា លោក​មាន​ជីវិត​រស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 តែ​មិន​បាន​ឃើញ​សព​គាត់​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប​រាប់​ថា នាង​បាន​ឃើញ​ម៉ាឡា‌អ៊ីកាត់​មក​ប្រាប់​ថា គាត់​មាន​ជីវិត​រស់។

សូមមើលជំពូក ចម្លង




លូកា 24:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មិន​នៅ​ទី​នេះទៀត​ទេ​ ដ្បិត​ព្រះអង្គ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​រួច​ហើយ​ ចូរ​មក​មើល​កន្លែង​ដែល​គេ​ផ្ដេក​សព​ព្រះអង្គ​ចុះ​


តែ​កាល​ពួកគេ​ឮ​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​នាង​បាន​ជួប​ព្រះអង្គនោះ​ ពួកគេ​មិន​ជឿ​ទេ​


មាន​ពួក​ស្ដ្រីខ្លះ​នៅ​ក្នុង​ចំណោម​យើង​បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ដែរ​ គឺ​កាល​ពួកគេ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម​


មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ជាមួយ​យើង​បាន​ចេញ​ដំណើរ​ទៅ​ឯ​ផ្នូរ​ ហើយ​ក៏​ឃើញ​ដូចជា​ស្ដ្រី​ទាំង​នោះ​និយាយ​មែន​ គឺ​ពួកគេ​មិន​បាន​ឃើញ​លោក​ទេ»។​


ពេល​ពួកគេ​ចូល​ទៅ​ មិន​បាន​ឃើញ​សព​ព្រះអម្ចាស់​យេស៊ូ​ទេ​


ពេល​នោះ​នាង​ម៉ារា​ អ្នក​ក្រុង​ម៉ាក់ដាឡា​ក៏​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ពួក​សិស្ស​ថា៖​ «ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់»​ ព្រមទាំង​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​នាង​ផង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម