លូកា 19:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវយាងមកជិតយេរូសាឡិម ហើយទតឃើញទីក្រុង ព្រះអង្គក៏ព្រះកន្សែងអាណិតទីក្រុងនោះ Khmer Christian Bible នៅពេលព្រះអង្គយាងមកជិតដល់ក្រុងយេរូសាឡិម ពេលព្រះអង្គមើលឃើញក្រុង ក៏យំស្រណោះក្រុងនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គយាងទៅជិតដល់ ទតឃើញទីក្រុងហើយ នោះទ្រង់ក៏ព្រះកន្សែងនឹងក្រុងនោះថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយព្រះអង្គព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖ អាល់គីតាប កាលអ៊ីសាទៅជិតដល់ក្រុងយេរូសាឡឹម គាត់ឃើញទីក្រុង ហើយគាត់យំនឹកអាណិតក្រុងនោះ ទាំងនិយាយថា៖ |
ទូលបង្គំបានពិចារណាមើលមនុស្សក្បត់ ហើយក៏ស្អប់ខ្ពើមគេ ដោយព្រោះមិនកាន់តាមព្រះបន្ទូលទ្រង់សោះ
ទូលបង្គំមានសេចក្ដីគ្នាន់ក្នាញ់មកគ្របសង្កត់ចិត្ត ដោយព្រោះមនុស្សអាក្រក់ ដែលបោះបង់ចោល ក្រិត្យវិន័យរបស់ទ្រង់
ដូច្នេះ ខ្ញុំបាននិយាយថា ចូរបែរមុខពីខ្ញុំចេញ ខ្ញុំនឹងយំយ៉ាងក្រំចិត្ត កុំឲ្យខំជួយកំសាន្តទុក្ខខ្ញុំ ពីដំណើរពួកកូនស្រីរបស់សាសន៍ខ្ញុំ ដែលត្រូវបំផ្លាញឡើយ
ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងក្រោកឈរឡើង ដូចជានៅត្រង់ភ្នំពេរ៉ាស៊ីម ទ្រង់នឹងមានសេចក្ដីក្រោធ ដូចជានៅក្នុងច្រកភ្នំគីបៀន ដើម្បីឲ្យទ្រង់បានធ្វើការរបស់ទ្រង់ គឺជាការយ៉ាងប្លែក ហើយនឹងសំរេចកិច្ចរបស់ទ្រង់ គឺជាកិច្ចយ៉ាងប្លែក
តែបើអ្នករាល់មិនព្រមស្តាប់ទេ នោះព្រលឹងខ្ញុំនឹងយំសោកក្នុងទីសំងាត់ ដោយព្រោះសេចក្ដីអំនួតរបស់អ្នករាល់គ្នា ហើយភ្នែកខ្ញុំនឹងយំសស្រាក់ ពីព្រោះហ្វូងចៀមរបស់ព្រះយេហូវ៉ាបានត្រូវគេចាប់ដឹកទៅជាឈ្លើយហើយ។
តែឯទូលបង្គំវិញ ទូលបង្គំមិនបានរហ័សនឹងលែងធ្វើជាអ្នកគង្វាលតាមទ្រង់ឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ទ្រង់ជ្រាបហើយ ដ្បិតសេចក្ដីដែលចេញពីបបូរមាត់ទូលបង្គំ សុទ្ធតែនៅចំពោះទ្រង់ទាំងអស់
ឱបើសិនជាក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ចទៅអេះ ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសំឡាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ
ឱអេប្រាអិមអើយ ធ្វើដូចម្តេចឲ្យអញចោលឯងបាន ឱអ៊ីស្រាអែលអើយ ធ្វើដូចម្តេចឲ្យអញលះបង់ឯងបាន អញនឹងធ្វើដល់ឯង ដូចជាបានធ្វើដល់ក្រុងអាត់ម៉ាយ៉ាងណាបាន ឬប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងសេបោដូចម្តេចបាន ចិត្តរបស់អញបានប្រែប្រួលនៅក្នុងខ្លួន សេចក្ដីអាណិតអាសូររបស់អញបានរំជួលឡើងជាមួយគ្នា
ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្ដី ដែលសំរាប់ឲ្យឯងបានសុខសាន្តទៅអេះ ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះបានកំបាំងនឹងភ្នែកឯងហើយ