ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេ កាលណាគេប្រទះឃើញទូលបង្គំ នោះគេគ្រវីក្បាល
លូកា 10:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញ ក៏វាងតាមម្ខាងហួសទៅទៀត ព្រះគម្ពីរខ្មែរសាកល ដូចគ្នាដែរ មានពួកលេវីម្នាក់មកដល់កន្លែងកើតហេតុ ហើយឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងដើរហួសទៅដែរ។ Khmer Christian Bible អ្នកខាងអំបូរលេវីម្នាក់បានមកដល់កន្លែងកើតហេតុ ហើយធ្វើដូចគ្នា គឺពេលគាត់ឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងបង្ហួសទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញហើយ ក៏វាងតាមម្ខាងហួសទៅទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានម្នាក់ពីក្រុមលេវី*ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ អាល់គីតាប មានម្នាក់ពីក្រុមលេវ ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ |
ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេ កាលណាគេប្រទះឃើញទូលបង្គំ នោះគេគ្រវីក្បាល
ឯមិត្រភក្តិរបស់ខ្លួន នឹងមិត្រភក្តិរបស់ឪពុក នោះកុំឲ្យបោះបង់ចោលឡើយ ក៏កុំឲ្យចូលផ្ទះរបស់បងប្អូនឯងក្នុងគ្រាដែលឯងកើតមានសេចក្ដីទុក្ខព្រួយដែរ អ្នកមួយដែលនៅជិតខាងខ្លួន នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយវិញ។
តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី
ចួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ
តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់
ប៉ុន្តែ ប៉ុលស្រែកឡើងឃាត់ថា កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ
នោះគេក៏ចាប់សូស្ថេន ជាមេសាលាប្រជុំ មកវាយផ្ចាលនៅមុខសាលាជំនុំ តែលោកកាលីយ៉ូមិនរវល់សោះ។
ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ