Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 58:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀក‌បំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់‌ញាតិ​របស់​ឯង​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 តើ​មិនមែន​ជា​ការ​ចែក​អាហារ​របស់អ្នក​ឲ្យ​មនុស្ស​អត់ឃ្លាន ហើយ​នាំ​មនុស្ស​ទ័លក្រ​ដែល​សាត់អណ្ដែត​មក​ផ្ទះ​អ្នក​ទេ​ឬ​? តើ​មិនមែន​ជា​ការ​ដណ្ដប់​ឲ្យ​គេ កាលណា​អ្នក​ឃើញ​គេនៅ​ខ្លួនទទេ ហើយ​ឥត​លាក់​ខ្លួន​ពី​សាច់សាលោហិត​របស់អ្នក​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តើ​មិន​មែន​ជា​ការ​ចែក​អាហារ​ដល់​អ្នក​ស្រែក​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​អ្នក​ទេ​ឬ? ឬ​បើ​កាល​ណា​អ្នក​ឃើញ​មនុស្ស​ឥត​មាន​សម្លៀក‌បំពាក់ តើ​អ្នក​មិន​ឲ្យ​បិទ​បាំងទេឬ? ឬឥត​ដែល​ពួន​ពី​សាច់‌ញាតិ​របស់​អ្នក​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ត្រូវ​ចែក​អាហារ​ឲ្យ​អ្នក​ស្រេក​ឃ្លាន ត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជម្រក ឲ្យ​ស្នាក់​នៅ​ជា​មួយ។ បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀក‌បំពាក់ ត្រូវ​ចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​ផង ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បងប្អូន​ណា ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ត្រូវ​ចែក​អាហារ​ឲ្យ​អ្នក​ស្រេក​ឃ្លាន ត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជំរក ឲ្យ​ស្នាក់​នៅ​ជា​មួយ។ បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀក‌បំពាក់ ត្រូវ​ចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​ផង ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បង​ប្អូន​ណា ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 58:7
38 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​ដល់​កូន​ប្រសា ដែល​បាន​យក​កូន​ស្រី​គាត់​ថា ចូរ​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​រៀប​នឹង​បំផ្លាញ​ទី​ក្រុង​ចោល តែ​ពួក​កូន​ប្រសា​គាត់​ស្មាន​ថា គាត់​និយាយ​លេង​ទេ។


លោក​ម្ចាស់​ខ្ញុំ​អើយ ឥឡូវ សូម​អញ្ជើញ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្ញុំ​ជា​អ្នក​បំរើ​លោក ដើម្បី​នឹង​លាង​ជើង ហើយ​សំណាក់​នៅ​១​យប់​នេះ​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម​អញ្ជើញ​ទៅ​ទៀត​ចុះ តែ​ទេវតា​នោះ​ឆ្លើយ​ថា ទេ យប់​នេះ​យើង​នឹង​ដេក​នៅ​តាម​ផ្លូវ​វិញ


ឯ​ពួក​អ្នក​ដែល​ចេញ​ឈ្មោះ​ហើយ គេ​ក្រោក​ឡើង​នាំ​ពួក​ឈ្លើយ​មក រួច​រើ​យក​សំលៀក‌បំពាក់​ពី​ក្នុង​របឹប​នោះ ចែក​ដល់​អស់​អ្នក​ណា​ដែល​អាក្រាត ឲ្យ​គេ​ស្លៀក‌ពាក់ ព្រម​ទាំង​ឲ្យ​មាន​ស្បែក​ជើង​ពាក់​ផង រួច​ចែក​អាហារ​ដល់​គេ​ឲ្យ​បរិភោគ ក៏​ចាក់​ប្រេង​លាប​ឲ្យ​ផង ឯ​អស់​អ្នក​ណា​ដែល​មាន​កំឡាំង​តិច នោះ​គេ​បញ្ជិះ​លើ​សត្វ​លា បញ្ជូន​ត្រឡប់​ទៅ​ឯ​ពួក​បង​ប្អូន​គេ ត្រឹម​ក្រុង​យេរីខូរ ជា​ទី​ក្រុង​ដើម​លម៉ើរ​ទៅ រួច​គេ​វិល​មក​ឯ​ក្រុង​សា‌ម៉ា‌រី​វិញ។


ប៉ុន្តែយើង​ខ្ញុំ នឹង​ពួក​បង​ប្អូន​នោះ មាន​សាច់​ដូច​គ្នា កូន​ចៅ​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​គេ​ដែរ តែ​មើល យើង​ខ្ញុំ​នាំ​ឲ្យ​កូន​ប្រុស​កូន​ស្រី​យើង​ខ្ញុំ​ទៅ​ជា​ខ្ញុំ​គេ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ខ្ញុំ​គេ​ហើយ យើង​ខ្ញុំ​ក៏​ចៀស​មិន​រួច​ដែរ ដ្បិត​អ្នក​ឯ​ទៀត​បាន​ស្រែ​ចំការ របស់​យើង​ខ្ញុំ​ទៅ​ហើយ។


អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ


គេ​បាន​ចែក​ចាយ គឺ​បាន​ចែក​ឲ្យ​ដល់​មនុស្ស​កំសត់ សេចក្ដី​សុចរិត​របស់​គេ​គង់​នៅ​ជា​ដរាប មនុស្ស​ទាំង‌ឡាយ​នឹង​លើក​មុខ​អ្នក​នោះ ឲ្យ​មាន​កិត្តិសព្ទ


មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​សាហាវ នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។


អ្នក​ណា​ដែល​មើល​គេ​ដោយ​ចិត្ត​ល្អ នោះ​នឹង​បាន​ពរ ដ្បិត​អ្នក​នោះ​រមែង​ចែក​អាហារ​ខ្លួន​ដល់​មនុស្ស​ទាល់​ក្រ។


ចូរ​ជួយ​សង្គ្រោះ​ពួក​អ្នក ដែល​គេ​ដឹក‌នាំ​ទៅ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​រាំង‌រា​ពួក​អ្នក​ដែល​កំពុង​តែ​ទៅ​ឯ​ទី​សំឡាប់​ចុះ


បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង


អ្នក​ណា​ដែល​ចែក‌ចាយ​ឲ្យ​ដល់​ពួក​ទាល់​ក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​ឡើយ តែ​អ្នក​ណា​ដែល​គេច​ភ្នែក​ចេញ នោះ​នឹង​ត្រូវ​ពាក្យ​ប្រទេច​ផ្តាសា​ជា​ច្រើន។


ហើយ​បើ​ឯង​ផ្តល់​សេចក្ដី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត ហើយ​សេចក្ដី​ងងឹត​របស់​ឯង​នឹង​បាន​ភ្លឺ ដូច​ជា​វេលា​ថ្ងៃ​ត្រង់


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ កុំ​ឲ្យ​រឹប​ជាន់ ឬ​គំហក‌កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា នឹង​ស្រី​មេម៉ាយ​ឡើយ ក៏​កុំ​ឲ្យ​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ


ឬ​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សំលៀក‌បំពាក់


ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សំលៀក‌បំពាក់​វិញ


ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូលបង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សំដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។


ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​ដល់​អ្នក​រាល់​គ្នា


ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា មើល ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ចែក​ទ្រព្យ​ទូលបង្គំ​ពាក់​កណ្តាល​ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូលបង្គំ​បាន​ហូត​ពន្ធ​បំបាត់​ចំពោះ​អ្នក​ណា នោះ​ទូលបង្គំ​នឹង​សង​គេ​១​ជា​៤​វិញ


គាត់​ឆ្លើយ​ថា អ្នក​ណា​ដែល​មាន​អាវ​២ ត្រូវ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ផង ហើយ​អ្នក​ណា​ដែល​មាន​ស្បៀង​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ


កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។


នោះ​គាត់​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​រៀប​តុ​ឲ្យ​បរិភោគ ដោយ​មាន​ចិត្ត​រីក‌រាយ​សាទរ ព្រម​ទាំង​ពួក​គ្រួ​គាត់​ផង ដោយ​ព្រោះ​បាន​ជឿ​ដល់​ព្រះ​ហើយ។


ខាង​សេចក្ដី​ខ្វះ​ខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់‌ផ្គង់​ឲ្យ ទាំង​ខំ​ប្រឹង​ឲ្យ​មាន​សេចក្ដី​ចៅរ៉ៅ​ផង​ចុះ


បើ​ឯង​ឃើញ​គោ ឬ​ចៀម​របស់​បង​ប្អូន​វង្វេង នោះ​មិន​ត្រូវ​ឲ្យ​គេច​ចេញ​ឡើយ ត្រូវ​ឲ្យ​ដឹក‌នាំ​ទៅ​ឯ​ម្ចាស់​វិញ​ជា​កុំ​ខាន


ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​ការ​ល្អ​របស់​ស្ត្រី​នោះ​ដែរ បើ​បាន​ចិញ្ចឹម​កូន ទទួល​អ្នក​ដទៃ​ឲ្យ​ស្នាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ដោះ​ទុក្ខ ដល់​ពួក​អ្នក​ដែល​មាន​សេចក្ដី​វេទនា បើ​បាន​ឧស្សាហ៍​តាម​គ្រប់​ទាំង​ការ​ល្អ នោះ​ទើប​ចុះ​បាន


ដ្បិត ឱ​ប្អូន​អើយ យើង​ខ្ញុំ​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​ក្សាន្ត​ចិត្ត​ជា​ខ្លាំង​ដែរ ដោយ‌សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ពី​ព្រោះ​ចិត្ត​នៃ​ពួក​បរិសុទ្ធ បាន​ស្បើយ​ល្ហែ ដោយ‌សារ​អ្នក។


សូម​ខ្សឹប​ដាក់​ត្រចៀក​នៃ​ពួក​មនុស្ស​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​តើ​ណា​វិសេស​ជាង​ណា សូម​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ចាំ​យ៉ាង​នេះ​ទៀត គឺ​ថា​ខ្ញុំ​នេះ​ជា​សាច់​ឈាម​នឹង​អ្នក​រាល់​គ្នា​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម