ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
លូកា 1:60 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែម្តាយឆ្លើយឡើងថា ទេ ត្រូវឲ្យឈ្មោះយ៉ូហានវិញ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែម្ដាយរបស់ទារកតបថា៖ “ទេ! ត្រូវដាក់ឈ្មោះថាយ៉ូហានវិញ”។ Khmer Christian Bible ប៉ុន្ដែម្ដាយរបស់ទារកនោះឆ្លើយថា៖ «ទេ ត្រូវដាក់ឈ្មោះថាយ៉ូហានវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែម្តាយនិយាយថា៖ «ទេ ត្រូវដាក់ឈ្មោះថា "យ៉ូហាន" វិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ូហាន”វិញ»។ អាល់គីតាប តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ះយ៉ា”វិញ»។ |
ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
រួចមកខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស
តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»។
ប៉ុន្តែទេវតានិយាយថា កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធលោក នឹងបង្កើតកូនប្រុស១ឲ្យលោក ត្រូវឲ្យវាមានឈ្មោះថា «យ៉ូហាន»