Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:60 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

60 តែ​ម្តាយ​និយាយ​ថា៖ «ទេ ត្រូវ​ដាក់​ឈ្មោះ​ថា "យ៉ូហាន" វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

60 ប៉ុន្តែ​ម្ដាយ​របស់​ទារក​តប​ថា​៖ “ទេ​! ត្រូវ​ដាក់ឈ្មោះ​ថា​យ៉ូហាន​វិញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

60 ប៉ុន្ដែ​ម្ដាយ​របស់​ទារក​នោះ​ឆ្លើយ​ថា៖​ «ទេ​ ត្រូវ​ដាក់​ឈ្មោះ​ថា​យ៉ូហាន​វិញ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

60 តែ​ម្ដាយ​ប្រាប់​ថា៖ «ទេ! ត្រូវ​ដាក់​ឈ្មោះ​ថា​“យ៉ូហាន”​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

60 តែ​ម្តាយ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​ឲ្យ​ឈ្មោះ​យ៉ូហាន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

60 តែ​ម្ដាយ​ប្រាប់​ថា៖ «ទេ! ត្រូវ​ដាក់​ឈ្មោះ​ថា​“យ៉ះយ៉ា”​វិញ»។

សូមមើលជំពូក ចម្លង




លូកា 1:60
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ចាត់​ហោរា​ណា‌ថាន់​ឲ្យ​ទៅ​តាំង​នាម​ថា យេឌី‌ឌីយ៉ា ដោយ​ព្រោះ​ជា​ទី​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា។


រួច​មក ខ្ញុំ​បាន​ចូល​ទៅ​ឯ​ហោរា​ស្រី ជា​ប្រពន្ធ​ខ្ញុំ ហើយ​នាង​មាន​ទម្ងន់​បង្កើត​បាន​កូន​ប្រុស​មួយ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា ម៉ាហេ-សាឡាល-ហាសបាស


តែ​មិន​បាន​រួម​រស់​ជា​មួយ​នាង​ទេ រហូត​ទាល់​តែ​នាង​ប្រសូត​បុត្រ[ច្បង​មក] ហើយ​លោក​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា «យេស៊ូវ»។


ប៉ុន្តែ ទេវតា​ពោល​ទៅ​គាត់​ថា៖ «កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​របស់​លោក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ហើយ​លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ូហាន"។


គេ​តប​ទៅ​គាត់​ថា៖ «ក្នុង​ញាតិ​សន្តាន​របស់​អ្នក គ្មាន​អ្នក​ណា​មាន​ឈ្មោះ​នេះ​ទេ»។


លោក​សុំ​ឲ្យ​គេ​យក​ក្តារឆ្នួន​មួយ​មក ហើយ​សរសេរ​ថា៖ «កូន​នេះ​ឈ្មោះ យ៉ូហាន»។ គេ​ទាំង​អស់​គ្នា​ក៏​មាន​សេចក្តី​អស្ចារ្យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម