ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 1:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះ ម៉ារា​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ភ្នំ​ជា​ប្រញាប់ ដល់​ភូមិ​១​ក្នុង​ខេត្ត​យូដា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​គ្រានោះ ម៉ារា​ក្រោកឡើង ប្រញាប់ប្រញាល់​ធ្វើដំណើរ​ទៅ​តំបន់ភ្នំ ដល់​ទីក្រុង​មួយ​នៃ​យូដា​។

សូមមើលជំពូក

Khmer Christian Bible

នៅ​គ្រា​នោះ​ នាង​ម៉ារា​ក៏​ក្រោកឡើង​ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​ដោយ​ប្រញាប់​ប្រញាល់​សំដៅ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​យូដា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ ម៉ារា​ក្រោក​ឡើង ហើយ​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើ​ទៅ​ភូមិ​មួយ នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​នោះ នាង​ម៉ារីយំ​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។

សូមមើលជំពូក



លូកា 1:39
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ម៉ារា​និយាយ​ថា មើល ខ្ញុំ​នេះ​ជា​អ្នក​បំរើ​របស់​ព្រះ‌អម្ចាស់ ដូច្នេះ សូម​ឲ្យ​បាន​សំរេច​ដូច​ពាក្យ​លោក​ចុះ រួច​ទេវតា​ក៏​ថយ​ចេញ​ពី​នាង​បាត់​ទៅ។


ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ជំរាប​សួរ​ដល់​អេលី‌សាបិត


ឯ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ក៏​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច រួច​គេ​រ៉ាយ‌រ៉ាប់​រឿង​នេះ​ទួទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​របស់​ខេត្ត​យូដា


ដូច្នេះ​យ៉ូស្វេ​វាយ​ស្រុក​នោះ​ទាំង​អស់​បាន គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​ទំនាប ស្រុក​ជំរាល ព្រម​ទាំង​ស្តេច​គេ​ទាំង​ប៉ុន្មាន ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ គឺ​បាន​បំផ្លាញ​អស់​ទាំង​ទី​ក្រុង នឹង​គ្រប់​ទាំង​អស់​ដែល​មាន​ដង្ហើម​ឲ្យ​អស់​រលីង ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​បង្គាប់​មក


ដូច្នេះ​គេ​ក៏​តាំង​ក្រុង​កេដេស ក្នុង​ស្រុក​ភ្នំ របស់​ខែត្រ​ណែប‌ថាលី នៅ​ស្រុក​កាលី‌ឡេ​១ ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​ខែត្រ​អេប្រា‌អិម​១ ក្រុង​គារ‌យ៉ាត់-អើបា គឺ​ក្រុង​ហេប្រុន​នៅ​ស្រុក​ភ្នំ​ខែត្រ​យូដា​១