ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី
រ៉ូម 16:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរនាងទ្រីភេន នឹងនាងទ្រីផូស ដែលធ្វើការក្នុងព្រះអម្ចាស់ សូមជំរាបសួរនាងពើស៊ីស ជាអ្នកស្ងួនភ្ងា ដែលធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់ ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខទ្រីភេន និងទ្រីផូស ដែលធ្វើការនឿយហត់ក្នុងព្រះអម្ចាស់។ សូមជួយសួរសុខទុក្ខពើស៊ីសជាទីស្រឡាញ់ ដែលបានធ្វើការនឿយហត់យ៉ាងច្រើនក្នុងព្រះអម្ចាស់។ Khmer Christian Bible សូមជម្រាបសួរដល់នាងទ្រីភែន និងនាងទ្រីផូសដែលធ្វើការនឿយហត់នៅក្នុងព្រះអម្ចាស់ និងសូមជម្រាបសួរដល់នាងពើស៊ីសជាទីស្រឡាញ់ដែលបានធ្ចើការនឿយហត់យ៉ាងច្រើននៅក្នុងព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរនាងទ្រីភេន និងនាងទ្រីផូស ដែលបាននឿយហត់ក្នុងព្រះអម្ចាស់។ សូមជម្រាបសួរនាងពើស៊ីស ជាស្ងួនភ្ងា ដែលបាននឿយហត់ជាច្រើនក្នុងព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរនាងទ្រីភែន និងនាងទ្រីផូស នាងទាំងពីរបានបម្រើព្រះអម្ចាស់យ៉ាងនឿយហត់។ សូមជម្រាបសួរនាងពើស៊ីសដ៏ជាទីស្រឡាញ់ ដែលបានបម្រើព្រះអម្ចាស់យ៉ាងនឿយហត់។ អាល់គីតាប សូមជម្រាបសួរនាងទ្រីភែន និងនាងទ្រីផូស នាងទាំងពីរបាននឿយហត់បម្រើអ៊ីសាជាអម្ចាស់។ សូមជម្រាបសួរនាងពើស៊ីសដ៏ជាទីស្រឡាញ់ ដែលបាននឿយហត់បម្រើអ៊ីសាជាអម្ចាស់។ |
ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី
ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់។
សូមជំរាបសួរអ្នកហេរ៉ូឌាន ជាញាតិខ្ញុំ សូមជំរាបសួរពួកផ្ទះណើគីស ដែលនៅក្នុងព្រះអម្ចាស់
សូមជំរាបសួរអ្នករូភូស ដែលព្រះអម្ចាស់បានរើសតាំង នឹងម្តាយគាត់ដែលរាប់ជាម្តាយខ្ញុំដែរ
ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ
បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។
ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យចុះចូលនឹងមនុស្សយ៉ាងនោះ ហើយនឹងអស់អ្នកដែលធ្វើការនឿយហត់ជាមួយនឹងយើងខ្ញុំផង
ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា។
អ្នកអេប៉ាប្រាស ជាបាវបំរើនៃព្រះគ្រីស្ទ ដែលមកពីពួកអ្នករាល់គ្នា គាត់សូមជំរាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានជានិច្ច ឲ្យអ្នករាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក
ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្ដីជំនឿ នឹងពីការនឿយហត់ ដែលធ្វើដោយសេចក្ដីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង
ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្ដីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់ជាព្រះអង្គសង្រ្គោះនៃមនុស្សទាំងឡាយ មានមនុស្សដែលជឿជាដើម