ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាក នោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ។
យ៉ូអែល 1:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទូលបង្គំអំពាវនាវដល់ទ្រង់ ដ្បិតភ្លើងបានឆេះវាលស្មៅនៅទីរហោស្ថាន ហើយអណ្តាតភ្លើងបានឆេះអស់ទាំងដើមឈើនៅវាលដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ទូលបង្គំទូលអង្វរព្រះអង្គ ដ្បិតភ្លើងបានឆេះវាលស្មៅនៅទីរហោស្ថាន ហើយអណ្ដាតភ្លើងបានឆេះ អស់ទាំងដើមឈើនៅវាលដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ ដ្បិតភ្លើងឆេះកម្ទេចវាលស្មៅ អណ្ដាតភ្លើងឆាបឆេះដើមឈើទាំងប៉ុន្មាន នៅតាមចម្ការ។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ ខ្ញុំស្រែកអង្វរទ្រង់ ដ្បិតភ្លើងឆេះកំទេចវាលស្មៅ អណ្ដាតភ្លើងឆាបឆេះដើមឈើទាំងប៉ុន្មាន នៅតាមចម្ការ។ |
ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាក នោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ។
វានឹងអំពាវនាវដល់អញ ហើយអញនឹងឆ្លើយតប អញនឹងនៅជាមួយនឹងវាក្នុងគ្រាទុក្ខលំបាក ក៏នឹងដោះឲ្យរួចចេញ ហើយនឹងលើកមុខឲ្យ
ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេគ្រលុំក្បាលដែរ
ហើយស្រុកបានអាប់ឱនទៅ ដោយសព្ទរន្ទឺនៃការកំផិតរបស់គេ គឺបានប្រព្រឹត្តសេចក្ដីកំផិតនឹងដុំថ្ម ហើយនឹងដុំឈើផង
ខ្ញុំនឹងឡើងសំឡេងយំ ហើយស្រែកទ្រហោនឹងភ្នំទាំងប៉ុន្មាន ហើយនឹងទួញទំនួញចំពោះវាលឃ្វាលសត្វនៅទីរហោស្ថាន ពីព្រោះបានឆេះអស់ហើយ ដល់ម៉្លេះបានជាគ្មានអ្នកណាដើរតាមនោះទៀត ក៏គ្មានអ្នកណាឮសំឡេងរបស់ហ្វូងសត្វដែរ ឯសត្វហើរលើអាកាស នឹងសត្វជើង៤បានបាត់អស់ទៅហើយ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើមិនត្រូវឲ្យអញធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ តើព្រលឹងអញមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬអី។
មានភ្លើងឆេះបន្សុសពីមុខគេ ហើយខាងក្រោយគេក៏មានអណ្តាតភ្លើងឆេះដែរ នៅមុខគេ ផែនដីប្រៀបដូចជាសួនច្បារអេដែន តែខាងក្រោយគេ នោះបានដូចជាទីរហោស្ថានដ៏ស្ងាត់ច្រៀបវិញ ឥតមានអ្វីរួចពីគេឡើយ។
គាត់ពោលថា ព្រះយេហូវ៉ាទ្រង់នឹងស្រែកគ្រហឹមពីស៊ីយ៉ូន ហើយបញ្ចេញព្រះសូរសៀងពីក្រុងយេរូសាឡិមមក នោះទីវាលស្មៅរបស់ពួកអ្នកគង្វាលនឹងសៅសោក ហើយកំពូលភ្នំកើមែលនឹងហែងទៅ។
ព្រះអម្ចាស់យេហូវ៉ាទ្រង់ក៏បង្ហាញការយ៉ាងនេះទៀតដល់ខ្ញុំ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ប្រកាសប្រាប់ឲ្យមានការផ្ចាញ់ផ្ចាលដោយភ្លើង នោះភ្លើងក៏ឆេះទាំងទីជំរៅដ៏ធំ ក៏បំរុងនឹងស៊ីស្រុកទាំងមូលផង
ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ
នោះព្រះអម្ចាស់ទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ
ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី