ឯងត្រូវទូលទៅផារ៉ោនថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនអញ គឺជាកូនច្បងរបស់អញ
យ៉ូហាន 8:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាធ្វើតាមតែឪពុករបស់ខ្លួន ដូច្នេះ គេទូលថា យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែ១ គឺជាព្រះ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាកំពុងធ្វើកិច្ចការដែលឪពុករបស់អ្នករាល់គ្នាបានធ្វើ”។ ពួកគេទូលថា៖ “យើងខ្ញុំមិនមែនកើតមកពីអំពើអសីលធម៌ខាងផ្លូវភេទទេ យើងខ្ញុំមានឪពុកម្នាក់ គឺព្រះ”។ Khmer Christian Bible ដូច្នេះអ្នករាល់គ្នាកំពុងធ្វើអ្វីដែលឪពុករបស់អ្នករាល់គ្នាបានធ្វើ» ពួកគេក៏ទូលទៅព្រះអង្គថា៖ «យើងមិនបានកើតមកពីការសាហាយស្មន់ទេ យើងមានឪពុកតែមួយ គឺព្រះជាម្ចាស់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាពិតជាធ្វើតាមឪពុករបស់ខ្លួនមែន»។ ដូច្នេះ គេទូលថា៖ «យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែមួយ គឺជាព្រះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ត»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់គឺព្រះជាម្ចាស់»។ អាល់គីតាប អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ដ»។ គេឆ្លើយនឹងអ៊ីសាថាយើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់ គឺអុលឡោះ»។ |
ឯងត្រូវទូលទៅផារ៉ោនថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនអញ គឺជាកូនច្បងរបស់អញ
ពីព្រោះទ្រង់ជាព្រះវរបិតារបស់យើងខ្ញុំ ទោះបើលោកអ័ប្រាហាំមិនបានស្គាល់យើងខ្ញុំ ហើយពួកអ៊ីស្រាអែលមិនព្រមទទួលស្គាល់យើងខ្ញុំក៏ដោយ គង់តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំពិត ហើយតាំងពីអស់កល្បរៀងមក នោះព្រះនាមទ្រង់ជាព្រះដ៏ប្រោសលោះយើងខ្ញុំ
តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា
តែអញបាននឹកថា ធ្វើដូចម្តេចឲ្យអញដាក់ឯងឲ្យនៅជាមួយនឹងពួកកូនចៅបាន ព្រមទាំងឲ្យស្រុកដ៏គាប់ចិត្ត គឺជាមរដកយ៉ាងល្អរបស់ពួកកកកុញ នៅអស់ទាំងសាសន៍ដល់ឯងផង នោះអញបានឆ្លើយថា ឯងរាល់គ្នានឹងហៅអញថាជាព្រះវរបិតារបស់ឯង ក៏នឹងលែងងាកបែរចេញពីអញតទៅ
តើអេប្រាអិមជាកូនសំឡាញ់របស់អញឬ តើជាកូនសំណប់ឬអី ដ្បិតដែលអញនិយាយទាស់នឹងវាវេលាណា នោះអញក៏នឹករឭកដល់វានៅវេលានោះឯង ដូច្នេះ អញមានចិត្តរំជួលដល់វា ហើយនឹងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
កាលព្រះយេហូវ៉ាទ្រង់ចាប់ផ្តើមមានបន្ទូល ដោយសារហូសេជាមុនដំបូង នោះទ្រង់មានបន្ទូលប្រាប់គាត់ថា ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹង នាំមកនៅជាមួយគ្នា ហើយបង្កើតកូនសហាយចុះ ដ្បិតស្រុកនេះតែងប្រព្រឹត្តការកំផិត ចេញពីព្រះយេហូវ៉ាយ៉ាងខ្លាំង
ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្ដីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា
យូដាបានក្បត់ហើយ ក៏មានគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអ៊ីស្រាអែល ហើយនៅក្រុងយេរូសាឡិមដែរ ដ្បិតយូដាបានបង្គាប់សេចក្ដីដែលបរិសុទ្ធដល់ព្រះយេហូវ៉ា ជាសេចក្ដីដែលគួរឲ្យគេបានស្រឡាញ់វិញ គឺបានយកកូនស្រីរបស់ព្រះដទៃធ្វើជាប្រពន្ធ
ឯខ្ញុំៗនិយាយតែសេចក្ដីណា ដែលខ្ញុំបានឃើញនៅឯព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែការ ដែលបានឃើញនៅឯឪពុករបស់អ្នករាល់គ្នាវិញ
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង
ឯងរាល់គ្នាជាកូនផងព្រះយេហូវ៉ាជាព្រះនៃឯង មិនត្រូវឲ្យឯងអារសាច់ ឬកោរចិញ្ចើម ដោយព្រោះខ្មោចស្លាប់ឡើយ
ឱពួកមនុស្សលីលា ហើយឥតប្រាជ្ញាអើយ តើឯងរាល់គ្នាសងគុណដល់ព្រះយេហូវ៉ាយ៉ាងនោះឬអី តើទ្រង់មិនមែនជាព្រះវរបិតានៃឯង ដែលបានទិញឯងមកទេឬអី ទ្រង់បានបង្កើតឯង ហើយតាំងឯងឡើងផង
មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ។