ប៉ុន្តែ ពេត្រុសបែរខ្លួនទៅឃើញសិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងដើរមកតាមក្រោយ គឺជាអ្នកដែលផ្អែកលើព្រះឧរាទ្រង់ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា ព្រះអម្ចាស់អើយ តើអ្នកណានោះ ដែលបញ្ជូនទ្រង់
យ៉ូហាន 21:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពេត្រុសបានឃើញគាត់ នោះក៏ទូលសួរដល់ទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ ព្រះគម្ពីរខ្មែរសាកល នៅពេលពេត្រុសឃើញអ្នកនោះ ក៏ទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ចុះអ្នកនោះដូចម្ដេចដែរ?”។ Khmer Christian Bible ពេលលោកពេត្រុសឃើញអ្នកនោះ ក៏ទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! តើអ្នកនោះយ៉ាងដូចម្តេចដែរ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពេត្រុសបានឃើញគាត់ លោកទូលសួរព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ តើអ្នកនោះនឹងទៅជាយ៉ាងណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកពេត្រុសឃើញគាត់ លោកទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។ អាល់គីតាប កាលពេត្រុសឃើញគាត់ ពេត្រុសសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។ |
ប៉ុន្តែ ពេត្រុសបែរខ្លួនទៅឃើញសិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងដើរមកតាមក្រោយ គឺជាអ្នកដែលផ្អែកលើព្រះឧរាទ្រង់ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា ព្រះអម្ចាស់អើយ តើអ្នកណានោះ ដែលបញ្ជូនទ្រង់
ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគាត់ថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ