Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 21:21 - អាល់គីតាប

21 កាល​ពេត្រុស​ឃើញ​គាត់ ពេត្រុស​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! រីឯ​អ្នក​នោះ​វិញ តើ​នឹង​មាន​កើត​អ្វី​ដល់​គាត់?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 នៅពេល​ពេត្រុស​ឃើញ​អ្នកនោះ ក៏​ទូល​សួរ​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ ចុះ​អ្នកនោះ​ដូចម្ដេច​ដែរ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ពេល​លោក​ពេត្រុស​ឃើញ​អ្នក​នោះ​ ក៏​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​អ្នក​នោះ​យ៉ាង​ដូច​ម្តេច​ដែរ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 កាល​ពេត្រុស​បាន​ឃើញ​គាត់ លោក​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 កាល​លោក​ពេត្រុស​ឃើញ​គាត់ លោក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ព្រះ‌អម្ចាស់​អើយ! រីឯ​អ្នក​នោះ​វិញ តើ​នឹង​មាន​កើត​អ្វី​ដល់​គាត់?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 កាល​ពេត្រុស​បាន​ឃើញ​គាត់ នោះ​ក៏​ទូល​សួរ​ដល់​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ

សូមមើលជំពូក ចម្លង




យ៉ូហាន 21:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេត្រុស​ងាក​មើល​ក្រោយ​ឃើញ​សិស្ស ដែល​អ៊ីសា​ស្រឡាញ់ ដើរ​តាម​មក​ដែរ។ សិស្ស​នោះ​ហើយ ដែល​បាន​អោន​ទៅ​ជិត​ទ្រូង​របស់​អ៊ីសា​នៅ​ពេល​ជប់‌លៀង ហើយ​សួរ​អ៊ីសា​ថា “អ៊ីសា‌ជាអម្ចាស់​អើយ! តើ​នរណា​នាំ​គេ​មក​ចាប់​លោក​ម្ចាស់?”។


អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម