កាលគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានសេចក្ដីអំណរ នឹងសេចក្ដីអស្ចារ្យ នោះទ្រង់មានបន្ទូលថា នៅទីនេះ អ្នករាល់គ្នាមានអ្វីបរិភោគឬទេ
យ៉ូហាន 21:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរយកត្រីខ្លះ ដែលទើបនឹងចាប់នោះមក ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលថា៖“ចូរយកត្រីខ្លះដែលទើបតែចាប់បានមក”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរយកត្រីខ្លះដែលទើបនឹងចាប់បាននោះមក!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរយកត្រីខ្លះ ដែលអ្នករាល់គ្នាទើបនឹងចាប់នោះមក!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។ |
កាលគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានសេចក្ដីអំណរ នឹងសេចក្ដីអស្ចារ្យ នោះទ្រង់មានបន្ទូលថា នៅទីនេះ អ្នករាល់គ្នាមានអ្វីបរិភោគឬទេ
ស៊ីម៉ូន-ពេត្រុសក៏ឡើងមកទាំងទាញអួន ដាក់លើគោក បានពេញដោយត្រីធំៗ១៥៣ ហើយទោះបើមានត្រីច្រើនដល់ម៉្លេះ គង់តែអួនមិនបានធ្លាយដែរ
កាលបានឡើងទៅលើគោកវិញ នោះគេឃើញរងើកភ្លើង ហើយមានត្រីអាំងនៅពីលើ នឹងនំបុ័ងដែរ
រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះមកអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន
នៅទីនេះមានក្មេងម្នាក់ មាននំបុ័ងម្សៅឱក៥នឹងត្រីតូច២ ប៉ុន្តែ ដែលមានតែប៉ុណ្ណោះ តើមានប្រយោជន៍អ្វីដល់មនុស្សច្រើនទាំងម៉្លេះ