ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 19:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ទាំង​២​នោះ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំលាប់​របស់​សាសន៍​យូដា ដែល​គេ​ធ្លាប់​រៀបចំ​កប់​ខ្មោច

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ក៏​យក​ព្រះសព​ព្រះយេស៊ូវ​ទៅ ហើយ​រុំ​នឹង​ក្រណាត់ផាឌិប ជាមួយ​គ្រឿងក្រអូប តាម​ទម្លាប់​រៀបចំបញ្ចុះសព​របស់​ជនជាតិយូដា​។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​ពួកគេ​បាន​យក​សព​ព្រះយេស៊ូ​មក​រុំ​ជាមួយ​គ្រឿង​ក្រអូប​ និង​ក្រណាត់​ទេសឯក​ទៅ​តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​ជនជាតិ​យូដា។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ទាំង​ពីរ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក​រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​សាសន៍​យូដា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទាំង​ពីរ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​មក​រុំ​នឹង​សំពត់​ស្នប អប់​គ្រឿង​ក្រអូប​តាម​ទំនៀម‌ទម្លាប់​ពិធី​បញ្ចុះ​សព​របស់​ជន‌ជាតិ​យូដា។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​ពីរ​យក​សព​អ៊ីសា​មក​រុំ​នឹង​សំពត់​ស្នប អប់​គ្រឿង​ក្រអូប​តាម​ទំនៀម‌ទម្លាប់​ពិធី​បញ្ចុះ​សព​របស់​ជន‌ជាតិ​យូដា។

សូមមើលជំពូក



យ៉ូហាន 19:40
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ូសែប​បង្គាប់​ដល់​គ្រូ‌ពេទ្យ​ជា​អ្នក​បំរើ​គាត់​ឲ្យ​ដាក់​បារទ‌សព​ឪពុក ពួក​គ្រូ‌ពេទ្យ​ក៏​ដាក់​បារទ‌សព​អ៊ីស្រាអែល​ទៅ


គេ​បញ្ចុះ​សព នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សំរាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​ដំកល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជា​ការ​យ៉ាង​ធំ។


ដែល​នាង​នេះ​បាន​ចាក់​ប្រេង​ក្រអូប​លើ​ខ្លួន​ខ្ញុំ នោះ​គឺ​បាន​ធ្វើ​សំរាប់​រៀប​កប់​ខ្មោច​ខ្ញុំ


នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ នឹង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សំរាប់​កប់​ខ្មោច​ខ្ញុំ


តែ​ពេត្រុស គាត់​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ ក៏​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់‌ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ពី​ការ​ដែល​កើត​មាន​មក។


នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់‌ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ។


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កុំ​ឲ្យ​ធ្វើ​នាង​ឡើយ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សំរាប់​ដល់​ថ្ងៃ​បញ្ចុះ​ខ្មោច​ខ្ញុំ


នោះ​ពួក​កំឡោះៗ​ក្រោក​ឡើង រុំ​ខ្មោច​យក​ទៅ​កប់