រីឯយ៉ូអាប់ កាលឃើញថា គេចោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នោះ នោះលោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ទៅឲ្យដំរៀបគ្នា តនឹងពួកស៊ីរី
យ៉ូស្វេ 8:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា កាលឃើញថាពួកទ័ពបង្កប់បានយកទីក្រុង ហើយមានផ្សែងហុយឡើងដូច្នោះ នោះក៏វិលចូលមកសំឡាប់ពួកក្រុងអៃយវិញដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ឃើញថា ទ័ពឆ្មក់ចាប់យកទីក្រុងបានហើយ ហើយមានផ្សែងហុយឡើងដូច្នេះ គេក៏បកក្រោយ វាយប្រហារពួកក្រុងអៃយវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្ដើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។ អាល់គីតាប យ៉ូស្វេ និងកងទ័ពអ៊ីស្រអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្តើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។ |
រីឯយ៉ូអាប់ កាលឃើញថា គេចោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នោះ នោះលោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ទៅឲ្យដំរៀបគ្នា តនឹងពួកស៊ីរី
រីឯអ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម កាលឮថា យ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់រលីង គឺបានប្រព្រឹត្តចំពោះក្រុងអៃយ នឹងស្តេចគេ ដូចជាបានប្រព្រឹត្តចំពោះក្រុងយេរីខូរ នឹងស្តេចគេដែរ ហើយថា ពួកក្រុងគីបៀនបានចងស្ពានមេត្រីនឹងពួកសាសន៍អ៊ីស្រាអែល ក៏នៅជាមួយគ្នាផង
រួចកាលពួកក្រុងអៃយ បានងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុង ទៅលើមេឃដូច្នោះ នោះគេគ្មានកំឡាំងនឹងរត់ទៅឲ្យរួច ទោះខាងនេះ ឬខាងនោះឡើយ ឯពួកអ៊ីស្រាអែលដែលកំពុងតែរត់ទៅឯទីរហោស្ថាន គេក៏វិលបែរមកទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ
ហើយពួកដែលដុតទីក្រុង ក៏ចេញមកទាស់នឹងគេទៀត ដូច្នេះគេក៏នៅជាកណ្តាលនៃសាសន៍អ៊ីស្រាអែល ដែលមានខ្លះនៅខាងណេះ ខ្លះនៅខាងណោះ ហើយក៏ផ្ទប់វាយគេ ទាល់តែគ្មានអ្នកណាមួយនៅសល់ ឬរត់រួចបានឡើយ