២ សាំយូអែល 10:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 រីឯយ៉ូអាប់ កាលឃើញថា គេចោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នោះ នោះលោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ទៅឲ្យដំរៀបគ្នា តនឹងពួកស៊ីរី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ពេលយ៉ូអាប់បានឃើញថា គេព័ទច្បាំងលោកពីខាងមុខខាងក្រោយដូច្នោះ លោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ឲ្យទៅតម្រៀបគ្នា តនឹងពួកស៊ីរី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 លោកយ៉ូអាប់ឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់នឹងគេដល់ទៅពីរមុខព្រួញ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយ ដូច្នេះ លោកជ្រើសរើសទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រាអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងពួកស៊ីរី។ សូមមើលជំពូកអាល់គីតាប9 លោកយ៉ូអាប់ឃើញថា គាត់ត្រូវប្រឈមមុខច្បាំងតទល់នឹងគេ ដល់ទៅពីរមុខព្រួញ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយ ដូច្នេះគាត់ជ្រើសរើសទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងពួកស៊ីរី។ សូមមើលជំពូក |