ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 7:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អម្ចាស់​អើយ ដែល​ពួក​អ៊ីស្រាអែល​បែរ​ខ្នង​រត់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​យ៉ាង​នេះ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ថា​ដូច​ម្តេច​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌អម្ចាស់​អើយ តើ​ឲ្យ​ទូល‌បង្គំ​និយាយ​ដូច​ម្តេច កាល​ដែល​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ! ឥឡូវ​នេះ តើ​ឲ្យ​ទូលបង្គំ​និយាយ​ដូច​ម្ដេច​កើត បើ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ?

សូមមើលជំពូក

អាល់គីតាប

ឱអុលឡោះ‌ជាអម្ចាស់ អើយ! ឥឡូវ​នេះ តើ​ឲ្យ​ខ្ញុំ​និយាយ​ដូច​ម្តេច​កើត បើ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាក់​ទ័ព នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ?

សូមមើលជំពូក



យ៉ូស្វេ 7:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឥឡូវ​នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ដែល​មាន​ការ​យ៉ាង​នេះ នោះ​តើ​យើង​ខ្ញុំ​នឹង​ថា​ដូច​ម្តេច​ទៅ ដ្បិត​យើង​ខ្ញុំ​បាន​បោះ‌បង់​ចោល​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចេញ


ទ្រង់​បណ្តាល​ឲ្យ​ពួក​យើង​ខ្ញុំ​បែរ​ខ្នង​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហើយ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ គេ​រឹប​ជាន់​យក​របឹប​ទៅ​សំរាប់​ខ្លួន​គេ


ទ្រង់​បាន​ធ្វើ​ឲ្យ​មុខ​ដាវ​ត្រឡប់​មក​វិញ ហើយ​មិន​បាន​ឲ្យ​អ្នក​បំរើ​ទ្រង់ ឈរ​មាំ​នៅ​ក្នុង​ទី​ចំបាំង​ឡើយ


ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​បន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ​ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា


រួច​យ៉ូស្វេ​ទូល​ថា ដល់​ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​នាំ​ពួក​បណ្តាជន​នេះ ឆ្លង​ទន្លេ​យ័រដាន់​មក ដើម្បី​នឹង​ប្រគល់​យើង​រាល់​គ្នា​ទៅ​ក្នុង​កណ្តាប់​ដៃ​សាសន៍​អាម៉ូរី ឲ្យ​ត្រូវ​វិនាស​ដូច្នេះ គួរ​តែ​ឲ្យ​យើង​រាល់​គ្នា​បាន​សុខ​ចិត្ត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ជា​ជាង


ដ្បិត​ពួក​សាសន៍​កាណាន នឹង​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​ប៉ុន្មាន គេ​នឹង​ឮ ហើយ​នឹង​ព័ទ្ធ​យើង​រាល់​គ្នា​ជុំវិញ រួច​គេ​នឹង​កាត់​ឈ្មោះ​យើង​រាល់​គ្នា​ពី​ផែនដី​ចេញ នោះ​តើ​ទ្រង់​នឹង​ធ្វើ​ដូច​ម្តេច​សំរាប់​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ។


ដូច្នេះកាល​ពួក​ពល​បាន​ចូល​មក​ក្នុង​ទី​បោះ​ទ័ព​វិញ នោះ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ជំនុំ​គ្នា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​វាយ​យើង នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន​ក្នុង​ថ្ងៃ​នេះ​ដូច្នេះ ចូរ​យើង​នាំ​យក​ហឹប​នៃ​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​ឯ​យើង ដើម្បី​ឲ្យ​នៅ​កណ្តាល​ពួក​យើង ហើយ​ជួយ​សង្គ្រោះ​យើង ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ