លោកឪពុកបានឆែកឆេររបស់ខ្ញុំ សព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ ហើយនឹងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជំរះពីរឿងយើងទាំងនេះ
យ៉ូស្វេ 7:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេនាំយកពីកណ្តាលត្រសាល ទៅជូនដល់យ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់ ដាក់នៅចំពោះព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យករបស់ទាំងនោះពីក្នុងជំរំ មកប្រគល់ជូនលោកយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ ដោយដាក់នៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ អាល់គីតាប ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនយ៉ូស្វេ និងជនជាតិអ៊ីស្រអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះអុលឡោះតាអាឡា។ |
លោកឪពុកបានឆែកឆេររបស់ខ្ញុំ សព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ ហើយនឹងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជំរះពីរឿងយើងទាំងនេះ
ដូច្នេះយ៉ូស្វេចាត់មនុស្សឲ្យទៅ ហើយគេរត់ទៅឯត្រសាលនោះ ឃើញមានរបស់ទាំងនោះកប់នៅក្នុងត្រសាល ហើយប្រាក់ក៏នៅពីក្រោមមែន
នោះយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏យកអេកាន ជាកូនសេរ៉ាស នឹងប្រាក់ អាវ ហើយនឹងមាស១ដុលនោះ ព្រមទាំងកូនប្រុសកូនស្រី គោ លា ចៀម នឹងត្រសាល ហើយរបស់គាត់ទាំងអស់ នាំឡើងទៅដល់ច្រកភ្នំអាគ័រ