Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 7:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នោះ​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​យក​អេកាន ជា​កូន​សេរ៉ាស នឹង​ប្រាក់ អាវ ហើយ​នឹង​មាស​១​ដុល​នោះ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី គោ លា ចៀម នឹង​ត្រសាល ហើយ​របស់​គាត់​ទាំង​អស់ នាំ​ឡើង​ទៅ​ដល់​ច្រក​ភ្នំ​អាគ័រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​យក​អេកាន​ជា​កូន​សេរ៉ាស ហើយ​យក​ប្រាក់ អាវធំ និង​មាស​មួយ​ដុំ​នោះ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី គោ លា ចៀម ជំរំ និង​អ្វីៗ​ដែល​ជា​របស់​គាត់​ទាំង​អស់ ឡើង​ទៅ​ជ្រលង​ភ្នំ​អាគ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អេកាន ជា​ចៅ‌ទួត​របស់​លោក​សេ‌រ៉ាស ហើយ​យក​ប្រាក់ អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អេកាន ជា​ចៅ​ទួត​របស់​លោក​សេរ៉ាស ហើយ​យក​ប្រាក់​អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 7:24
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​គួរ​គប្បី​ឲ្យ​ទ្រង់​ប្រព្រឹត្ត​ដូច្នោះ នឹង​សំឡាប់​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​នោះ​ទេ យ៉ាង​នោះ​ឈ្មោះ​ថា​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាន​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​កុំ​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ​ឡើយ ឯ​ព្រះ​ដ៏​ជា​ចៅ‌ក្រម​ផែនដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​ទេ​ឬ​អី


គេ​បាន​លេប​ទ្រព្យ​សម្បត្តិ​ចូល​ទៅ ហើយ​នឹង​ត្រូវ​ក្អួត​ចេញ​មក​វិញ ព្រះ​ទ្រង់​នឹង​កំចាត់​របស់​ទាំង​នោះ​ចេញ​ពី​ពោះ​គេ


ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​នោះ​ឡើយ ដ្បិត​អញ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រចណ្ឌ ក៏​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ​រហូត​ដល់​៣​ហើយ​៤​ដំណ​ផង ចំពោះ​អស់​អ្នក​ណា​ដែល​ស្អប់​អញ


អ្នក​ណា​ដែល​លោភ​ចង់​បាន​កំរៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ។


មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់​១​មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ​សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន


នោះ​វាល​សារ៉ុន​នឹង​បាន​សំរាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ហើយ​ច្រក​ភ្នំ​អាកោរ​ជា​កន្លែង​ឲ្យ​ហ្វូង​គោ​ដេក​នៅ ដល់​ពួក​រាស្ត្រ​របស់​អញ​ដែល​បាន​ស្វែង​រក​អញ


នៅ​ទី​នោះ អញ​នឹង​ប្រគល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​នាង​ដល់​នាង​វិញ ព្រម​ទាំង​ច្រក​ភ្នំ​អាកោរ ទុក​ជា​ទ្វារ​នៃ​ទី​សង្ឃឹម ហើយ​នៅ​ទី​នោះ​នាង​នឹង​ឆ្លើយ​តប​ដល់​អញ ដូច​កាល​នៅ​វ័យ​ក្មេង នឹង​ដូច​នៅ​ថ្ងៃ​ដែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


ហើយ​ចេញ​ពី​ច្រក​ភ្នំ​អាកោរ ឡើង​ទៅ​ដល់​ដេបៀរ រួច​កាត់​ត្រង់​ទៅ​ឯ​ជើង ខាង​គីល‌កាល ដែល​ទល់​មុខ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​អាឌូមីម នៅ​ខាង​ត្បូង​ស្ទឹង ហើយ​ក៏​ទៅ​តាម​ក្បាល​ទឹក​អេន-សេមែស រួច​ចេញ​មក​ត្រង់​អេន-រ៉ូកេល


ឯ​អេកាន​ជា​កូន​សេរ៉ាស តើ​មិន​បាន​រំលង​ខាង​ឯ​របស់​ដែល​ត្រូវ​បំផ្លាញ​ទេ​ឬ​អី ហើយ​មាន​សេចក្ដី​ខ្ញាល់​ធ្លាក់​មក​លើ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង ហើយ​មនុស្ស​នោះ​មិន​មែន​បាន​វិនាស​ទៅ​តែ​ម្នាក់​ឯង​ដោយ​ព្រោះ​អំពើ​អាក្រក់​នោះ​ទេ។


ឯ​ឯង​រាល់​គ្នា ត្រូវ​ប្រយ័ត​តែ​នឹង​របស់​ដែល​សំរាប់​បំផ្លាញ ក្រែង​កាល​ណា​ឯង​ញែក​របស់​ណា​ទុក​សំរាប់​នឹង​បំផ្លាញ នោះ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​នោះ​ចេញ​វិញ ហើយ​ដូច្នេះ​នឹង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រូវ​បំផ្លាញ​ទាំង​អស់​គ្នា​ដែរ ព្រម​ទាំង​មាន​សេចក្ដី​វឹកវរ​ផង


គេ​បាន​បំផ្លាញ​គ្រប់​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង គឺ​ទាំង​ប្រុស ហើយ​នឹង​ស្រី ទាំង​ក្មេង ហើយ​នឹង​ចាស់​ផង ព្រម​ទាំង​គោ នឹង​ចៀម ហើយ​នឹង​លា ទាំង​អំបាល‌ម៉ាន ដោយ​មុខ​ដាវ។


ប៉ុន្តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​រំលង​ចំពោះ​របស់​ដែល​សំរាប់​បំផ្លាញ​វិញ ដ្បិត​មាន​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌីៗ​ជា​កូន​សេរ៉ាស ក្នុង​ពូជ​អំបូរ​យូដា គាត់​បាន​យក​របស់​ខ្លះ​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល។


រួច​គេ​នាំ​យក​ពី​កណ្តាល​ត្រសាល ទៅ​ជូន​ដល់​យ៉ូស្វេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


គេ​ដាក់​ថ្ម​បង្គរ​ឡើង​ជា​គំនរ​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​រសាយ​សេចក្ដី​ខ្ញាល់​ក្តៅ​ទៅ គឺ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ច្រក​ភ្នំ​អាគ័រ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម