យ៉ូស្វេ 7:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកឲ្យគ្រួយូដាទាំងប៉ុន្មានចូលមក ហើយលោកចាប់យកគ្រួសេរ៉ាស លោកក៏ឲ្យគ្រួសេរ៉ាសចូលមកម្នាក់ម្តងៗ នោះជាប់សាប់ឌី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេឲ្យអំបូរផ្សេងៗក្នុងកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ាស។ លោកឲ្យអំបូរសេរ៉ាសចូលមកតាមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារសាប់ឌី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេបញ្ជាឲ្យអំបូរផ្សេងៗនៃកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ាស។ លោកឲ្យអំបូរសេរ៉ាសចូលមកតាមក្រុមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារលោកសាបឌី។ អាល់គីតាប យ៉ូស្វេបញ្ជាឲ្យអំបូរផ្សេងៗនៃកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ាស។ គាត់ឲ្យអំបូរសេរ៉ាស ចូលមកតាមក្រុមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារលោកសាបឌី។ |
ពួកកូនចៅយូដាតាមគ្រួគេ គឺសេឡា១ ជាអ្នកដែលបង្កើតគ្រួសេឡា ពេរេស១ ជាអ្នកដែលបង្កើតគ្រួពេរេស សេរ៉ាស១ ជាអ្នកដែលបង្កើតគ្រួសេរ៉ាស
យ៉ូស្វេក៏ក្រោកពីព្រលឹម នាំពួកអ៊ីស្រាអែលមកតាមពូជអំបូរគេ នោះក៏ជាប់ខាងពូជអំបូរយូដា
ហើយលោកឲ្យពួកសាប់ឌីចូលមកម្នាក់ម្តងៗ នោះជាប់អេកានជាកូនកើមី ដែលកើមីជាកូនសាប់ឌីៗជាកូនសេរ៉ាស ក្នុងពូជអំបូរយូដា