មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែដែលសំរេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ាទេ។
យ៉ូស្វេ 7:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះដល់ព្រឹកឡើង ត្រូវឲ្យឯងរាល់គ្នាចូលមកតាមពូជអំបូររបស់ឯង នោះពូជអំបូរណា ដែលព្រះយេហូវ៉ាទ្រង់រើសយក នឹងត្រូវមកតាមគ្រួគេ ហើយគ្រួណាដែលព្រះយេហូវ៉ាទ្រង់រើសយក នោះត្រូវមកតាមពួកគេ ហើយពួកណាដែលព្រះយេហូវ៉ាទ្រង់រើសយក នោះត្រូវមកម្នាក់ម្តងៗ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រឹកឡើង អ្នករាល់គ្នាត្រូវចូលមកតាមកុលសម្ព័ន្ធរបស់ខ្លួន។ កុលសម្ព័ន្ធណាដែលព្រះយេហូវ៉ារើសយក ត្រូវចូលមកតាមអំបូរ អំបូរណាដែលព្រះយេហូវ៉ារើសយក ត្រូវចូលមកតាមក្រុមគ្រួសារ ហើយក្រុមគ្រួសារណាដែលព្រះយេហូវ៉ារើសយក ត្រូវចូលមកម្នាក់ម្តងៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រឹកឡើង អ្នករាល់គ្នាត្រូវចូលមកតាមកុលសម្ព័ន្ធ។ ពេលព្រះអម្ចាស់ចង្អុលកុលសម្ព័ន្ធណា កុលសម្ព័ន្ធនោះត្រូវចូលមកតាមអំបូរ ពេលព្រះអម្ចាស់ចង្អុលអំបូរណា អំបូរនោះត្រូវចូលមកតាមក្រុមគ្រួសារ ហើយពេលព្រះអម្ចាស់ចង្អុលក្រុមគ្រួសារណា ត្រូវឲ្យមេក្រុមគ្រួសារនោះចូលមកម្នាក់ម្ដងៗ។ អាល់គីតាប ព្រឹកឡើងអ្នករាល់គ្នាត្រូវចូលមកតាមកុលសម្ព័ន្ធ។ ពេលអុលឡោះតាអាឡាចង្អុលកុលសម្ព័ន្ធណា កុលសម្ព័ន្ធនោះត្រូវចូលមកតាមអំបូរ ពេលអុលឡោះតាអាឡាចង្អុលអំបូរណា អំបូរនោះត្រូវចូលមកតាមក្រុមគ្រួសារ ហើយពេលអុលឡោះតាអាឡាចង្អុលក្រុមគ្រួសារណា ត្រូវឲ្យមេក្រុមគ្រួសារនោះចូលមកម្នាក់ម្តងៗ។ |
មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែដែលសំរេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ាទេ។
រួចគេជំនុំគ្នាថា ចូរយើងចាប់ឆ្នោតឲ្យបានដឹង ជាការអាក្រក់នេះ កើតដល់យើងដោយព្រោះអ្នកណា ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស